កំពត ៖ សព ជនបរទេស ម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ អណ្តែត ក្នុង ព្រែក កំពង់បាយ បង្ក ការភ្ញាក់ផ្អើល ទាំង ព្រឹក ។ ហេតុការណ៍ នេះ បានកើត ឡើង ក្នុងភូមិ ទ្វី ខាងត្បូង សង្កាត់ អណ្តូង ខ្មែរ ក្រុង កំពត នា
សមត្ថកិច្ច បាន ប្រាប់ ឱ្យដឹងថា ជនរងគ្រោះ ក្នុង ហេតុការណ៍ ខាងលើ ឈ្មោះ ទ្រី ជីលៀ ជី អូ វ៉ាន់ នី អាយុ ២៨ ឆ្នាំ ជា ជនជាតិ អ៊ីតាលី ។ ប្រភព ដដែល បាន រៀបរាប់ថា កាលពី វេលា ម៉ោង ៦ ព្រឹក ថ្ងៃទី ៦ ខែឧសភា នគរបាល មូលដ្ឋាន បានទទួល សេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ រស់នៅ ភូមិ ទ្វី ខាងត្បូង សង្កាត់ អណ្តូង ខ្មែរ ក្រុង កំពត អំពី ការប្រទះឃើញ សព បុរស ម្នាក់ អណ្តែត ទឹក ក្នុង ព្រែក កំពង់បាយ ។ ទទួលបាន ព័ត៌មាន នេះ សមត្ថកិច្ច ពាក់ព័ន្ធ ដែលមាន គ្រូពេទ្យ មកពី មន្ទីរពេទ្យបង្អែក ខេត្ត ចូលរួម ផង បាន ចុះ ដល់ គោលដៅ ដើម្បី ពិនិត្យ និង ស្វែងរក មូលហេតុ នៃ ការស្លាប់ របស់ ជនរងគ្រោះ៕