ដោយឧត្តម ៖ តាមប្រភពអោយដឹងថា មិនទាន់មានពត៌មានមួយណាបញ្ជាក់ថានាងនៅទីណាឬប្រទេសណានៅឡើយទេ ខណៈពេលនេះ! តែនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះប្រហែលជាអាចថាដល់ថ្ងៃចុះឈ្មោះប្រកួតទើបនាងបង្ហាញវត្តមានព្រោះដើម្បីសុវត្ថភាពឯកជននាងផ្ទាល់!។ ហ្វេនៗ មានការរំពឹងថា ស្រីស្អាតមកពីប្រទេស ដែលជួបវិបត្តិសង្រ្គាមផ្ទៃក្នុងនេះ អាចនឹងបន្តចូលរួមបាន នៃMiss Universe 2020នាលើកទី៦៩ នៅសហរដ្ឋអាមេរិក។
វិបត្តិសង្រ្គាមយោធា និងអ្នកគាំទ្រលោកស្រីស៊ូជី បានធ្វើអោយ មានការកក្រើកតែម្តង។ ខាងយោធា បានបង្រ្កាបបាតុករ ជាបន្តបន្ទាប់ដោយ ថែមទាំងបានចាប់ខ្លួន ក្រុមតារាល្បី និងបវរកញ្ញា ដែលទាមទារតវ៉ា។ បញ្ហានេះបានធ្វើអោយមានការចាប់អារម្មណ៍ តាមដាន ស្ថានការទៅជាបែបណា ស្តីអំពីវិបត្តិមួយនេះ។
ដោយឡែក សម្រាប់ស្រីស្អាតម្ចាស់មកុដចក្រវាឡភូមា២០២០ នៅតែធ្វើអោយគេតាមដានយ៉ាងប្រកិត ដើម្បីចង់ដឹងថា តើនាងនឹងលេចមុខឡើងវេទិកាប្រកួតលក្ខណៈខ្នាតធំដែរឬយ៉ាងណា។ ម្នាក់ៗកំពុងតាមដានអ៊ុតមើលថាតើ ក្នុងចំណោមជាង៧០ ប្រទេស ភូមា មានវត្តមានឬទេ។