មានការទម្លាយថា ស្ត្រីដែលពពោះធំសម្រាលកូន បានងាកទៅចេញមុខអរគុណដល់អ្នកមួយចំនួន ខុសពីអ្វីដែលកន្លងមកលោកជំទាវ ចិត្តបុណ្យម៉ែន ចិន្តា បានសន្យាហើយធ្វើតាមគោលដៅបានល្អ។ លោកជំទាវមិនបានចេញមុខតវ៉ានោះទេ តែអ្នកឃើញអំពើល្អ របស់លោកជំទាវនិងហ្វេនៗដឹងរឿងនឹកហួសចិត្ត។
បើតាមអ្វីដែលយើង បានទទួលលោកជំទាវ បានយកចិត្តទុកដាក់ខ្វល់ខ្វាយ លើស្ត្រីពោះធំពិបាកសម្រាលកូននេះណាស់។ លោកជំទាវបានបង្ហាញទឹកចិត្ត អាណិតយល់ថាអ្នកពពោះមានកូន មិនមែនជារឿងងាយស្រួលឡើយ ថ្នមខ្លួនបំផុត។ ម្ល៉ោះហើយពិតជាយល់ អារម្មណ៍ស្ត្រីដូចគ្នា។ ពិសេសនៅពេល ឃើញតារាសម្តែងភេទទី៣ អ៊ុក ដារ៉េតបង្ហោះលោកជំទាវ បានចូលខមមិន ភ្លាមៗថាករណីនេះលោកជំទាវនឹងជួយដោះស្រាយ។ ដូចសន្យាលោកជំទាវ បានបំពេញការងារនេះ តាំងពីដើមទីរហូតដល់ទីបញ្ចប់ សួរនាំអ្នកកំដរមើលថែរ ស្ត្រីនោះ ។ លើសពីនេះមិនត្រឹមតែ មើលជួយ ជោគជួយចែវ អ្នកពោះធំនោះទេ ឯអ្នកដែលនៅកៀកមើលថែក៏បានជួយ ប៉ះប៉ូវ មានថ្លៃខាតពេលខាតវេលា ដើម្បីអោយមានទឹកចិត្ត ហើយថែមទាំងបានជួយចេញថ្លៃបង់ ធនាគារ១ខែជូន នឹងអោយលើដល់២០មុឺន ខណៈបង់តែ៦០មុឺនរៀលទេ។ ប៉ុន្តែបែរជាមានការ បង្ហាញមុខអរគុណលើបណ្តាញសង្គមលើ បុគ្គលផ្សេងទៅវិញ ដែលហាក់ដូចជាបំបាក់អ្នកគេជួយពិតប្រាកដ។
លោកជំទាវ ម៉ែន ចិន្តា រមែងបង្ហាញសកម្មភាពមនុស្សធម៌ ច្រើនទម្រង់រូបភាពមកហើយ។ លោកបានចុះជួយប្រជាជន ផ្ទាល់ដៃក៏ឃើញ ឬមមាញឹកក៏មានអ្នកតំណាង ជួយចាត់ចែង។ អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ លោកជំទាវ បានចុះចាត់ចែងចែក អំណោយដលបងប្អូនយើងមួយចំនួនហូរហែរសម្រួល ជាមួយរដ្ឋាភិបាលយើង។ ដូចជាមុននេះ មានការចុះជួយបងប្អូនកម្នកររោងចក្ររាបរយនាក់ ដែលអ្នកតំណាងមានចន ច័ន្ទលក្ខិណា អ្នកនាងកាតុចូលរួមចាត់ចែង។