ខេត្តបាត់ដំបង ៖ ជនសង្ស័យ០២នាក់ ប្តី ប្រពន្ធ ជាមេខ្យល់ ដែលសកម្ម ក្នុង ការនាំ ពលករ ឆ្លងដែន ខុសច្បាប់ ទៅកាន់ប្រទេសថៃ ត្រូវកម្លាំង វរ សេនា តូច លេខ ៥៣៣ កងពលតូច ថ្មើរជើង លេខ ៥៣ ឃាត់ខ្លួន បាន កាលពី ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ រួមជាមួយពលករ ១០នាក់ នៅ ភូមិសាស្ត្រ ចំណុច ស្ពាន បី ភូមិ អូរ អន្លក់ ឃុំ តា សែន ស្រុក កំរៀង ។
លោក អនុសេនីយ៍ត្រី រ៉េ ន ឌិន មេបញ្ជាការរង កងអនុសេនាធំ ទី ៣ វរ សេនា តូច ៥៣៣ កងពលតូច ថ្មើរជើង លេខ ៥៣ បានអោយដឹងថា ខណៈ កំពុង ដឹកនាំ កម្លាំង ដើរល្បាត ក៏ ជួប មេខ្យល់ ប្តី ប្រពន្ធ បម្រុង នាំ ពលករ ឆ្លងដែន ចេញទៅ ប្រទេស ថៃ លោក ក៏ ចាប់ខ្លួន តែម្តង រួច បញ្ជូនទៅ ឲ្យ អធិការដ្ឋាន នគរបាល ស្រុក កំរៀង ចាត់ការ តាមផ្លូវ ច្បាប់ ។
មេខ្យល់ ដែល ត្រូវបាន ចាប់ខ្លួន ១. ឈ្មោះ ភោគ ផឿ ន ( ហៅ នាង ) អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ ភ្នំ តូច ឃុំ ពេជ្រ ចិន្ដា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង និង ប្តី ឈ្មោះ សៅ ធី អាយុ ៣០ ឆ្នាំ ទីលំនៅ មិន ពិតប្រាកដ ។
បច្ចុប្បន្ន ពួកគេ ត្រូវបាន អធិការដ្ឋាន នគរបាល ស្រុក កំរៀង ចាត់ការ តាម នីតិវិធី ។ ចំណែក ពលករ ទាំង ១០ នាក់ ត្រូវបាន បញ្ជូនទៅ ធ្វើ ច ត្តា ឡី ស័ក ចំនួន ១៤ ថ្ងៃ នៅ មណ្ឌល ច ត្តា ឡី ស័ក ស្រុក កំរៀង ៕