ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណី យកជើងធាក់ផ្តួលយកម៉ូតូ និងរក្សាទុកអាវុធខ្លីគ្មានការអនុញ្ញាតិ និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខធានាគារអេស៊ីលីដា ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនសង្ស័យមាន ៖ ១–ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)អ្នកផ្សំគំនិត , ២–ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អ្នកផ្សំគំនិត។
សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី០៤ឧសភា២០២១ ម៉ោងប្រហែល០៥ និង៣០នាទីភ្លឺមាន ជនសង្ស័យ០៦នាក់ មធ្យោបាយម៉ូតូ០៦
គ្រឿង ។ បានធ្វើសកម្មភាព ធាក់ផ្តួលយកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញIL-7734 របស់ជនរងគ្រោះឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរបើឡានក្រឡុកបេតុងក្រុមហ៊ុនជូធាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រោយធ្វើសកម្មភាពសមត្ថកិច្ចធ្វើការស្រាជាឃាត់ខ្លួនាន២នាក់ចំណែកបក្ខពួក០៤នាក់ទៀត គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។
សម្ភារៈបាត់បង់គ្មាន , សម្ភារៈបន្សល់ទុក អាវុធខ្លី០១ដើម ម៉ាកk59 ពណ៌ទឹកប្រាក់ បង់០១ , គ្រាប់០៧គ្រាប់ , ក្រាមសថ្លា០៥កូនថង់តូច , កាតគ្រីម៉ូតូ០៦សន្លឹក , ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន របស់ជនសង្ស័យ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញIL-7734 ប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប៕