ខេត្តបន្ទាយ មាន ជ័ យ៖ អភិបាលស្រុកស្វាយចេក លោក លឿង សុភ័ក្រ បានឱ្យដឹងថា នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានភ្លៀងធ្លាក់១មេយ៉ាងធំ អមទៅដោយខ្យល់ កន្ត្រាក់ មួយបានវាយបោកបក់មកចំលើផ្ទះប្រជាពករដ្ឋ បណ្ដាលឱ្យខូចខាតផ្ទះចំនួន ១៦ខ្នង នៅឃុំចំនួន៤ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។
ឃុំចំនួន៤ ដែលរងការវាយប្រហាដោយខ្យល់កន្ត្រាក់គឺ ឃុំស្វាយចេក របើកដំបូលផ្ទះមួយខ្នង ខូចខាតស័ង្កសីជាច្រើនសន្លឹកប្រវែង ៤ម៉ែត្រ, ឃុំតាផូ របើកដំបូលផ្ទះ ២ខ្នង ខូចខាតស័ង្កសីអស់ចំនួន ៣៤សន្លឹក ប្រវែង ៤ម៉ែត្រ, ឃុំទ្រាសរលំផ្ទះទាំងស្រុងចំនួន ៣ខ្នង ខូចខាតស័ង្កសីអស់ចំនួន ៧៤សន្លឹក
និងឃុំរលួស របើកដំបូលផ្ទះចំនួន ១៣ខ្នង ខូចខាតស័ង្កសីអស់ចំនួន ១៨១សន្លឹក ប្រវែង ៣ម៉ែត្រ ។ សរុបទាំង៤ឃុំរបើកដំបូលផ្ទះ ១៦ខ្នង រលំខូចខាតទាំងស្រុង ១ខ្នង សរុប ១៧ខ្នងខូចខាតស័ង្កសីអស់ ២៩១សន្លឹក៕