រ៉េត សារីតា ពិតជាក្លាយជាបុគ្គលមានការទាក់ទាញខ្លាំងសម្រាប់ឱកាសក្លាយជា អ្នកចេញទៅប្រកួតនៅ សហរដ្ឋអាមេរិកនៅលើវិថី បវរកញ្ញា ចក្រវាឡពិភពលោក។ មុនងាកចេញទៅប្រឡងធំ សារីតា ត្រូវបានបងប្អូនខ្មែរនៅទីនោះ រៀបចំអោយចូលរួមជួប ស្និតស្នាលរហូតលើសពីអ្វីដែល នាងនឹងស្មានមិនដល់តែម្តង។
កាលពីល្ងាចថ្ងៃចន្ទ ទី៣ ឧសភា ឆ្នាំ២០២១ សារីតា បានសមាគមខ្មែរ នៅរដហឋហ្លរីដា រៀបចំអោយមានការជួបជុំនៅ ក្នុងអគារមួយយ៉ាងធំដុំគ្រាន់បើ។ នាងត្រូវបានគេយកចិត្តទុកដាក់បំពេញមុខមាត់ យ៉ាងពិសេសតាំងពីផ្លូវចូល រំលេខនូវការបង្ហាញខ្លួនជាមួយឡានទំនើប។ អ្វីដែលសំខាន់គឺគេឃើញ ប្រជាជនខ្មែររួមគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ មានដងទង់ជាតិកម្ពុជាក្រវីចុះឡើង ដែលពិតជាមិននឹកស្មានថាសារីតា ត្រូវបានខ្មែរនៅ អាមេរិកធ្វើដល់ថ្នាក់ហ្នឹងឡើយ។
ឈុតរ៉ូបសម្លៀកបំពាក់ខ្មែរពណ៌លឿង បានធ្វើអោយសម្រស់ត្រដែតត្រដឹម សារីតា បានតែនិយាយថា នេះជាមហាកិត្តិយសរបស់នាង បានឃើញអ្វីដែលអោយតម្លៃ បំផុតសែនរីករាយ។មកដល់អាមេរិក៣លើកមកហើយ តែលើកនេះគឺឃើញមានអារម្មណ៍ដូចនៅផ្ទះ និងទឹកដីខ្លួនឯងនិងអរគុណ ដែលបានអ្នករៀបចំបានធ្វើពិធីជូនពិតជាអស្ចារ្យបំផុត។ រាជនីសម្រស់ចេះទាំងភាសាអង់គ្លេសបារាំងស្ទាត់ជំនាញច្បាស់លាស់ បន្តថានឹងព្យាយាម ខំធ្វើការងារពេលប្រកួតបវរកញ្ញាចក្រវាឡ អោយបានល្អបំផុតតាមអ្វីដែលអាចធ្វើបានតាមបទពិសោធន៍ និងលទ្ឋភាព។
តាមការអោយដឹង ពីលោកម៉ែន និមលរត្ន័ អ្នកគ្រប់កម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា បានអោយដឹងថា « រ៉េត សារីតា បានចាក់ចេញពីកម្ពុជា ច្រើនថ្ងៃទៅអាមេរិកមុនការប្រកួត។ គោលដៅទៅជួបបងប្អូនសមាគមខ្មែរនៅទីនោញតាមការជាក់ស្តែង។ បន្ទាប់មកនាងនឹងហោះទៅទីតាំងរដ្ឋ ដែលនាងប្រកួតជាមួយស្រីស្អាតផ្សេងៗទៀត។ លោកបន្តថា ការរំពឹងយើងពិតជាចង់អោយកម្ពុជាលេចធ្លោ ហើយអាចទៅបានក៏អាស្រ័យលើ បេក្ខភាពតំណាងថាតើ គាត់ឈ្លាសវៃ ឆ្លាតបែបណានៅពេល ជួបប្រទះការដាក់វិញ្ញាសា។ យ៉ាងណាសារីតា ជាមនុស្សរឹងមាំហើយ យល់សាច់ការ មានធម្មជាតិរួសរាយរាក់ទាក់ បន់បែនគ្រប់កាលៈទេសៈ។ ដំណើរទៅដល់អាមេរិកក្រោយចប់ ការប្រកួតសារីតា អាចបន្តនៅអាមេរិកប្រហែលដល់ខែ មិថុនា ពាក់កណ្តាលខែឬចុងខែ នឹងវិលមកវិញព្រោះនាងមានគម្រោងទៅ ជួបជុំពលរដ្ឋខ្មែរនៅទីនោះជាបន្តបន្ទាប់ផងដែរ»៕
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹង ធ្វើឡើងនាពាក់កណ្តាល ខែឧសភា ឆ្នាំ២០២១ ។ នារីកំពូលសម្រស់ ប្រមាណជាង៧០ប្រទេស មកពីទ្វីបផ្សេងគ្នា នឹងមកតតាំង សមត្ថភាពប្រជែកលើក មកុដ។ ការប្រឡងដ៍ទាក់ទាញ នេះ ត្រូវគេទម្លាយទៀតថា ពិធីករប្រុស បានក្តាប់កម្មវិធីផ្ទាល់ដោយតារាល្បី លោកMario Lopez ដែលពិធីករ រូបនេះចូលវ័យ៤៧ឆ្នាំ និងធ្លាប់កាន់កម្មវិធីនេះម្តងឆ្នាំ២០០៧ ដោយកាលនោះម្ចាស់មកុដ បានទៅលើរាជនីសម្រស់មកពីប្រទេសជប៉ុន។ ដោយឡែកឈុតតំណាងជាតិដែលសារីតា យកទៅប្រកួតមានឈ្មោះថា «ទេពរួបរួម» ដែលមើលទៅទាក់ទាញគួរសម។