ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៣០ មេសា ២០២១ ក្មេងស្រី២នាក់ បានជ្រុះលុយ ២០ដុល្លារអាមេរិក នៅពេលកំពុងធ្វើដំណើរតាមដងផ្លូវ នៅម្តុំផ្សារទំនើបអ៊ីអនម៉ល សែន សុខ លុះពេលក្មេងស្រីម្នាក់ជិះម៉ូតូ ត្រលប់ទៅកន្លែងជ្រុះ ដើម្បីរើសលុយវិញ ស្រាប់តែលុយនោះ ត្រូវបានបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក់ Hight Lander ដែលមានស្លាកលេខ 2V-5883 រើសបានមុន បាត់ទៅហើយ ។
ក្មេងស្រីទាំងពីរបានព្យាយាមសុំលុយនោះវិញ ប៉ុន្តែទទូចសុំយ៉ាងណាក៏ដោយ ក៏បុរសជិះរថយន្តដែលរើសលុយបាន មិនព្រមប្រគល់អោយដែរ ខ្លាចមិនមែនម្ចាស់លុយ ។ ប៉ុន្តែនៅពេលទទូចសុំលុយមកវិញនោះ ក៏មានប៉ះពាក្យសម្ដីខ្លះ ចុងក្រោយ បុរសជិះក្នុងរថយន្ត ក៏បានហែកលុយ ២០ដុល្លារចោល នៅមុខក្មេងស្រីម្នាក់នេះ រួចហើយបើករថយន្តចេញទៅតែម្តង ។
ដោយសារតូចចិត្តពេកក្មេងស្រីខាងលើបានបង្ហោះវីដេអូលើគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ Nith Nith ដែលអមដោយសារពីព្រឹត្តិការណ៍នោះ ។ លុះនៅថ្ងៃទី០១ ឧសភា ២០២១ វេលាម៉ោង១១ព្រឹក ស្រាប់តែបុរសជិះរថយន្ត Hight Lander ក៏បានចេញវីដេអូ បកស្រាយតបវិញ ៕