ខេត្តសៀមរាប ៖ ពិតជាអន់ជាង សត្វតិរិច្ឆានទៅទៀត ក្មេងស្រី០៣នាក់ ដែលមានអាយុក្រោយ១៥ឆ្នាំ ត្រូវបុរសម្នាក់ ដែលជាឪពុកចុង ចាប់រំលោភ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ហើយនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហ ការ ជាកម្លាំងនគរបាលអធិការក្រុង នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២១ បានចាប់ខ្លួនបុរសម្នាក់ករណីរំលោភសេពសន្ធវ:លើកូនស្រីចុងចំនួនបីនាក់ដែលមានអាយុក្រោម១៥ឆ្នាំ។
ជនសង្ស័យមាន ឈ្មោះ ឃឿន ធា អាយុ២៦ឆ្នាំ ត្រូវជាឪពុកចុង ថាបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីខ្លួនទាំង៣នាក់ ដោយម្នាក់ អាយុ៩ឆ្នាំ ម្នាក់ទៀតអាយុ១១ឆ្នាំ និងបងស្រី អាយុ១៥ឆ្នាំ។
សមត្ថិច្ចបានអោយដឹងថា ក្រោយពេលទទួលបណ្តឹង សមត្ថកិច្ចបានសួរនាំក្មេងស្រីទាំង ៣នាក់ ដោយពួកគាត់បានឆ្លើយថា ត្រូវឪពុកចុង រំលោភបំពានផ្លូវភេទ យ៉ាងអសីលធម៌ ជាទីបំផុត។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីទាំងបីនាក់ដូចការរៀបរាបរបស់ពួកវាពិតប្រាកដមែន តែការរួមភេទនោះគឺមិនដល់ស៊ីជំរៅទេ។
ក្រោយពីការស្តាប់ចម្លើយ សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ ទៅតុលា ការ នៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ ដោយចោទ ប្រកាន់ រំលោភសេពសន្ធវ: និងប្រទូស្គ កេរ្តិ៍ ខ្មាស៕