ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ ដែលបានជួយឧបត្ថមថវិកា និងសម្ភារៈ ជាអំណោយដ៏ថ្លៃថ្លា ដើម្បីប្រើប្រាស់ចែកជូនកងកម្លាំងដែលបំពេញភារកិច្ចតាមគោលដៅ ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ រួមមាន៖
-ថវិកា ចំនួន ១លានរៀល
-ម៉ាស់ចំនួន ០១កេសធំ
-អាល់កុលសម្លាប់មេរោគដបតូច ០២កេស
-អាល់កុលសម្លាប់មេរោគដបធំ ០១កេស
-ទឹកសុទ្ធចំនួន ១០កេស
-ផ្លែក្រូចចំនួន ០៦កេស
-នំធុង ចំនួន ០១ធុង
-ទឹកត្រីចំនួ ន ០៤យួរ
-ទឹកស៊ីអ៊ីវចំនួន ០៤យួរ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ុន ប៊ុនធឿន និងក្រុមការងារ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូបប្រកបដោយពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕