• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, May 22, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ប្រវត្តិនិងអត្ថន័យនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល (វប្បមង្គល)

by Pich News
30/04/2021
in ព័ត៌មានជាតិ
0
ប្រវត្តិនិងអត្ថន័យនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល (វប្បមង្គល)
50
SHARES
240
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ តាមការស្រាវជ្រាវពីប្រវត្តិសាស្រ្តបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានរៀបចំធ្វើរាល់ឆ្នាំនាខែពិសាខ នៅទីព្រះស្រែណាមួយ (ក្រោយមកគេនិយមធ្វើជារៀងរាល់ឆ្នាំនៅវាលព្រះមេរុ)។ តែបច្ចុប្បន្នច្រើននិយមប្រារព្ធឡើងនៅតាមបណ្ដាខេត្តនានាក្រោមព្រះរាជធិបតីភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជតំណាង ត្រូវបានជំនួសដោយ អភិបាលប្រចាំខេត្តនីមួយៗ មានភារកិច្ច និងដើរតួយ៉ាងសំខាន់បំផុតនៅក្នុងព្រះរាជពិធីនេះ។​

ន័យនៃពិធីនេះ គឺព្រះរាជា ឬអ្នកតំណាងព្រះអង្គភ្ជួរស្រែឱ្យមានគន្លងមុនគេ ជាតម្រុយឱ្យរាស្ត្រប្រជាទូទៅ ធ្វើតាមជាក្រោយ។ពិធីបុណ្យនេះ ស្ថិតនៅក្នុងចំណោមព្រះរាជពិធីទ្វាទសមាស (ព្រះរាជពិធីបុណ្យដែលធ្វើក្នុងមួយខែម្ដងជាទំនៀមតាមរាជប្រពៃណី)។

រឿងរ៉ាវដែលទាក់ទងទៅនឹង ប្រវត្តិនៃពិធីបុណ្យនេះ ត្រូវបានឯកសារមួយចំនួនកត់ត្រាថា មានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំ កន្លងមកហើយ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ច្រើនតែធ្វើនៅថ្ងៃ ១រោច ២រោច និង ៣រោច ខែពិសាខ ដោយចាត់ឱ្យ មានព្រាហ្មណ៍៥នាក់ ធ្វើហោមពិធីបូជាទេវតា ៥កន្លែងនៅទីព្រះស្រែ។
ពេលខ្លះព្រះរាជាយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ ប៉ុន្តែពេលខ្លះតំណាងព្រះរាជា ជាអ្នកច្រត់ព្រះនង្គ័ល។ ថ្ងៃ៤រោច ខែពិសាខ គេចាប់ផ្តើមហែមន្ត្រី អ្នកច្រត់ព្រះនង្គ័លតំណាងព្រះរាជា ហៅថា ស្តេចមាឃ និងភរិយាព្រះមេហួរតំណាងព្រះអគ្គមហេសី ចេញពីព្រះបរមរាជវាំង ទៅកាន់ទីព្រះស្រែ ដោយនៅទីនោះ មានគោ៣នឹម ទឹមរួចជាស្រេចសម្រាប់ច្រត់ព្រះនង្គ័ល។ អ្នកចូលរួមទាំងប្រុសទាំងស្រីស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរយ៉ាងល្អឆើតឆាយ។

គោនឹមទី១ ដែលទឹមសម្រាប់ ច្រត់ព្រះនង្គ័លនោះគេហៅថា ” ព្រះគោ “ឬ ” គោឧសភរាជ “( គោឈ្មោលរបស់ព្រះរាជា )។តាមរាជបវេណី ” ព្រះគោ ” ឬ ” គោឧសភរាជ ” នេះ មានកំណត់លក្ខណៈច្បាស់លាស់ គឺសម្បុរខ្មៅ ស្នែងរាងចំពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។
គោនឹមទី២ ដែលប្រើសម្រាប់ហែមុខហែក្រោយនោះ ដូចជាមិនទាន់ឃើញថាមានកំណត់លក្ខណៈនៅឡើយ។ ទោះយ៉ាងណាតាមដែលធ្លាប់ប្រើមកហើយ ឃើញច្រើនតែសម្បុរក្រហម។ ឯព្រះនង្គ័លទាំង៣ នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗឯចន្ទោលព្រះនង្គ័លសម្រាប់អ្នក តំណាងព្រះរាជានោះ មានលក្ខណៈពិសេសជាងគេ គឺធ្វើជារូបនាគ លាបថ្នាំពណ៌មាស នៅត្រង់ កនាគ និងមានភូ (សរសៃរំយោល)ធ្វើពីរោមសត្វ ។

គោលបំណងសំខាន់បំផុត នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺធ្វើឡើងដើម្បីជាការព្យាករណ៍ ឬ ទស្សន៍ទាយ អំពីផលដំណាំកសិកម្ម និង ហេតុភេទ ដែលអាចនឹងកើតមានឡើងនៅក្នុងរយៈពេលពេញមួយឆ្នាំ តាមរយៈទង្វើរបស់គោ នៅក្នុងព្រះរាជពិធីនោះ។
ព្រះរាជា ឬ ស្តេចមាឃ ដែលជាតំណាងឲ្យព្រះមហាក្សត្រ ជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានី ឬដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរចំនួនបីជុំនៅក្នុងពិធីនោះ។នៅក្នុងបរិវេណទីលានព្រះស្រែ ឬ វាលព្រះមេរុ នោះ មានសង់ព្រះពន្លា គឺ រោង ដ៏ស្រស់ស្អាត ហើយនៅមុខព្រះពន្លានោះ មាន តុ ចំនួន៧ ហើយនៅលើតុនីមួយៗមានតម្កល់ទៅដោយរបស់មួយមុខគឺ គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ និងស្រា១តុ។

នៅក្នុងព្រះរាជពិធីនេះបន្ទាប់ពីបានភ្ជួរដូចបានរៀបរាប់ខាងលើមក គឺជាពិធីផ្សងគោឧសភរាជ្យ។ ពិធីផ្សងគោឧសភរាជ្យនេះ ព្រាហ្មណ៍ដែលជាព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ៧យ៉ាង ខាងលើនេះ។ កាលព្រះគោបរិភោគអ្វីមួយ ព្រាហ្មណ៍ ក៏ព្យាករណ៍នូវព្រឹត្តិការណ៍ឬទស្សន៍ទាយតាមប្រផ្នូលនោះសម្រាប់រយៈពេលពេញមួយឆ្នាំនេះ ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និង មានភ្លៀងធ្លាក់ច្រើន ឬ តិច ជាដើម។
ពួកបុរាណវិទូ បានអះអាងថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានព្រះរាជាខ្មែរ ប្រារព្ធ ជាបវេណី យ៉ាងហោចណាស់ ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី ៩ ) ដែរ ដោយពួកគេបានរកឃើញរូបចម្លាក់ជាច្រើនបញ្ជាក់ពីវត្តមាន នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ។ចំពោះស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿងរ៉ាម៉ាយណៈ របស់ឥណ្ឌា និងរឿងរាមកេរ្តិ៍របស់ខ្មែរ។

នៅក្នុងរឿងរាមកេរ្តិ៍ របស់ខ្មែរ មានតំណាលថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័លហើយក៏លេចចេញព្រះនាងពីដីអាចម៍បំណះដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។ទេវៈពលរាម (ព្រះពលទេព) ជាអាទិទេពក្នុងព្រហ្មញ្ញសាសនា មានកេតនភណ្ឌ ប្រដាប់ដោយនង្គ័ល ជាទេពខាងបង្កបង្កើនផល(កសិកម្ម)។
នៅក្នុងពុទ្ធប្បវត្តិ ក៏មានឃើញរឿងនេះដែរ គឺនៅពេលដែលព្រះបាទ សិទ្ធោទន (បិតារបស់ព្រះពុទ្ធ) កំពុងយាងច្រត់ព្រះនង្គ័ល នោះព្រះរាជកុមារ សិទ្ធត្ថ បានក្រោកអង្គុយធ្វើសមាធិកក្រោមដើមឈើបានសម្រេចធម៌ដ៏សំខាន់មួយ។
ពិធីនេះបង្កប់ទៅដោយនូវអត្ថន័យដ៏សំខាន់គឺបញ្ជាក់ថា ព្រះរាជា ( ឬ ប្រមុខ និង ថ្នាក់ដឹកនាំប្រទេស ) យកចិត្តទុកដាក់លើវិស័យកសិកម្ម ឬ ការបង្កបង្កើនផល ដ្បិតកម្ពុជា ជាប្រទេសដែលពឹងលើវិស័យកសិកម្មជាសំខាន់។

 

មួយវិញសោត តាមរយៈព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គឺជាការក្រើនរំលឹកដល់ប្រជានុរាស្ត្រនិងអ្នកពាក់ព័ន្ធទាំងអស់ថា “រដូវបង្កបង្កើនផលបានចូលមកដល់ហើយគប្បីប្រុងប្រៀបរៀបចំកាយចិត្ត និងឧបករណ៍សម្រាប់ប្រឡូកក្នុងការដាំដុះ”៕

Previous Post

ពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ១០០គ្រាប់ នៅក្នុងដីចំការ នៅស្រុកគាស់ក្រឡ

Next Post

អធិការនគរបាលខណ្ឌឫស្សីកែវ ថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

Related Posts

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
214
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច
ព័ត៌មានជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

27/04/2022
213
វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ព័ត៌មានជាតិ

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

23/04/2022
214
សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា
ព័ត៌មានជាតិ

សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

22/04/2022
218
ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)
ព័ត៌មានជាតិ

ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

12/04/2022
213
ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី
ព័ត៌មានជាតិ

ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី

10/03/2022
239
Next Post
អធិការនគរបាលខណ្ឌឫស្សីកែវ ថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

អធិការនគរបាលខណ្ឌឫស្សីកែវ ថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌
  • កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ
  • លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
  • សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
  • ភ្ញាក់ផ្អើលខ្លាំង! កូនស្រី នាយ កុយ មកប្រឡងចម្រៀង Cambodian Idol

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (889)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (667)
  • សន្តិសុខសង្គម (2,079)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (344)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.