ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ៗ នៅនឹងកន្លែង កើតហេតុ ដោយសារ បុរស នោះ បើក ម៉ូតូ ធ្លាក់ ផ្លូវ ចូលក្នុងស្រែ បណ្តាលឲ្យបាក់ ក ស្លាប់ ក្រុមគ្រួសារ ជនរងគ្រោះ មានការ សង្ស័យ ខ្លាច ជា ករណី ឃាតកម្ម ទើប មន្ត្រី ជំនាញ និង ក្រុម គ្រូរ ពេទ្យ ចុះទៅពិនិត្យ សព ជនរងគ្រោះ។ ហេតុការណ៍ នេះ បានកើត ឡើង កាលពី យប់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នៅតាម បណ្តោយ ផ្លូវលំ ក្រួស ក្រហម ខាងលិច ភូមិ ទួល ម្លេ ច ឃុំ ព្រះ ស្រែ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាល ការិយាល័យ កោសល្យវិច័យ នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ បាន បញ្ជាក់ថា ៖ បុរស ជនរងគ្រោះ មានឈ្មោះ ឆេង សុភាព អាយុ ៤២ ឆ្នាំ មានមុខ របរ ជា កម្មករសំណង់ រស់នៅ ភូមិ ឃ្លាំង ឃុំ ត្រាច ទង ស្រុក ឧដុង្គ ។
ប្រភព បាន បញ្ជាក់ថា បុរសរងគ្រោះ បាន បើក ម៉ូតូ ម៉ាក Mslaz ពណ៌ ខ្មៅ គ្មាន ស្លាក លេខ បើកបរ ពី ទិសខាងកើត ទៅខាង លិច ក្នុង ល្បឿន លឿន បណ្តាល ឲ្យ ធ្លាក់ ផ្លូវ ចូល ស្រែ ដួល ម៉ូតូ បាក់ ក ស្លាប់ តែម្តង ។
សមត្ថកិច្ច អះអាងថា ជនរងគ្រោះ ពិតជា ស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ពិតប្រាកដ មែន មិនមែនជា អំពើ ឃាតកម្ម នោះទេ៕