ភ្នំពេញ ៖ សព បុរស ម្នាក់ ត្រូវ បាន អ្នកដំណើរ ប្រទះឃើញក្នុងសភាពបែកខ្ទេចសាច់ នៅ លើ ដងផ្លូវ ដែល គេ សង្ស័យ ថា ត្រូវ បាន រថយន្ត បុក និង កិន ជា បន្តបន្ទាប់ ខ ណៈ ពេល ដែល ជនរងគ្រោះ ធ្វើ ដំណើរលើ ដងផ្លូវ បង្ក អោយ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ប្រមាណ ៦ ព្រឹក ថ្ងៃ ទី ២៨ ខែ មេ សា ឆ្នាំ ២០២១ នៅ តាម បណ្តោយ មហា វិ ថី ឈ្នះ ឈ្នះ ក្នុងភូមិ កប់ ស្រូវ ធំ សង្កាត់ គោករ ការ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ។
សពបុរសរងគ្រោះ ពុំ ត្រូវ បាន ស្គាល់ អត្តសញ្ញាណ ឡើយ ត្រូវ រថយន្ត កិន ជា បន្តបន្ទាប់ បែក ខ្ទេចសាច់ នៅ កណ្តាលផ្លូវ មើលលែងស្គាល់ទៅហើយ ។
តាម នគរបាល មានការ សង្ស័យថា បុរស រងគ្រោះ រូប នោះ បាន ជួប គ្រោះថ្នាក់ ចរាចរណ៍ ដោយ រថយន្ត បើក បុក និង កិន តាំងពី ពេល យប់ នៅ ពេលដែល ជនរងគ្រោះ ធ្វើ ដំណើរ ដោយ ថ្មើ ជើង ហើយ ត្រូវ បាន រថយន្តដែល ធ្វើ ដំណើរ ឆ្លងកាត់ កិន ជា បន្តបន្ទាប់ ទៀត ។
តាម អ្នក ភូមិ ដែល រស់នៅ ក្បែរ កន្លែង កើតហេតុ បានអោយ ដឹង ថា តាម ភិនភាគ ស.ព បុរស នោះ ទំ នងជា បុរស មាន សតិ មិន គ្រប់ អត់ ស្បែកជើង ដែល បាន ធ្វើ ដំណើរ ចុះឡើង ៗនៅ លើ ដងផ្លូវ កាលពី វេលា ល្ងាច ថ្ងៃ ទី ២៧ ខែ មេ សា ឆ្នាំ ២០២១ ស្រាប់តែ ព្រឹក ឡើង មានការ ភ្ញាក់ផ្អើល ប្រទះ ឃើញ ស.ព បុរស ម្នាក់ ត្រូវ រថយន្ត កិន តែ ម្តង ។
ក្រោយពេលកើតហេតុ ស.ព ត្រូវ បាន អាជ្ញាធរ និង សមត្ថ កិ ច ច្ច ចាត់ ចែងបញ្ជូន ទៅ កាន់ ឈាបនដ្ឋាន វត្តកប់ស្រូវ ដើម្បី បូជា តាម ប្រពៃណី ៕