ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បាន ស្លាប់ដោយគ្រោះថ្នាក់ធម្មជាតិ ត្រូវរន្ទះបាញ់ ចំណែកប្តី រងរបួសស្រាល ខណៈមេឃកំពុងភ្លៀង នៅត្រង់ចំណុចបឹងខ្ទំ ក្នុងភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
ជនរងគ្រោះមានឈ្មោះប៉ាក សល់ អាយុ ៥២ឆ្នាំ ចំណែកឯបុរសជាប្តីមានឈ្មោះ ឈន ជា អាយុ ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបានអោយដឹងថា មុនកើតពេលហេតុស្ត្រីរងគ្រោះ បានទៅព្រោះស្រូវ នៅក្បែរភូមិជាមួយនឹងប្តី ចៃដន្យត្រូវភ្លៀងធ្លាក់មួយមេ ស្របពេលដែលប្តីកំពុងអង្គុយលើគោយន្ត ពេលនោះស្ត្រីជនរងគ្រោះក៏បានដើរឈរនៅក្បែរប្ដីប្រហែល១.៥ម ក៏ត្រូវរន្ទះភ្លើងបាញ់ស្រោចមកលើខ្លួនបណ្តាលឲ្យស្លាប់ប្រពន្ធភ្លាមៗនៅនឹងកន្លែងតែម្តង៕