ក្នុងរូប ភាព ស្ត្រី ដ៏ កម្សត់ ម្នាក់ ដែល សម្រាល កូន មុខ បន្ទប់ បាន ធ្វើ ឱ្យ គ្រប់ គ្នា មាន ការ រំជួល ចិត្ត យ៉ាង ខ្លាំងកាលពីពេលថ្មីៗកន្លងទៅនេះ។ លោក គល់ តុលា និងលោកស្រី ហ៊ិន រស្មី អគ្គនាយកក្រុមហ៊ុនដង្ខៅគ្រុបនិងសប្បុរសជនលោកស្រីឯម សុខច័ន្ទ និងក្រុមគ្រួសារ បានឃើញការបង្ហោះតាមបណ្ដាញសង្គម ឃើញគួរអោយអាណិត ក៏បានឧបត្ថម្ភ ជាថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ស្ត្រីខាងលើតាមរយៈក្រុមការងារអនឡាញ Pich News និងសារព័ត៌មានពោធិ៍មាស ។
លោក គល់ តុលា បាន សរសេរ នៅលើហ្វេសបុករបស់ខ្លួនថា៖ ឈាមម៉ែទាំងថ្លុក ស៊ូៗប្អូនទាំងពីរ។ លោកបានបន្តថា ស្ថាន ភាព ពេល នេះ ឃើញ បង ប្អូន ជា ច្រើន ជួប ការ លំបាក ពិត ជា មិន ស្រួល ក្នុង ចិត្ត ទេ។ តែ ដើម្បី ចូល រួម គោរព វិធានការ រដ្ឋបាល ក្នុង អំឡុង ពេល បិទ ខ្ទប់ លោកមិន អាច ធ្វើ សកម្មភាពបាន ច្រើន ទេ កន្លែង ណា អាច ផ្ញើ ជំនួយ ទៅ បាន លោកនឹង ផ្ញើ ទៅ ជួយ។
ស្ត្រីខាងលើមានឈ្មោះហែម គន្ធា និងប្តីឈ្មោះ សុខ ប៊ុនលីន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដង្ខៅគ្រុប និងសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនេះដល់រូបលោក។ ហើយគាត់ ទាំង២នាក់បានប្រាប់ពីរឿងកន្លងទៅថា ពួកគាត់បានជាប់ ចត្តាឡីស័ក ជិត ដល់ ពេល ចេញ ទៅ ហើយ តែ ត្រូវ សម្រាល កូន មុខ បន្ទប់ ជួល តែ ម្ដង។ សូម្បីតែសម្ភារៈ កូន ក៏ មិនទាន់ បាន ត្រៀម តែ ឃើញ គ្រូ ពេទ្យ យក ចិត្ត ទុក ដាក់ ជួយ ជូន ទៅ ពេទ្យ ជប៉ុន ក៏ រំភើប ចិត្ត ដែរ។
គូសបញ្ជាក់ថា សំភារៈដែលបានឧបត្ថម្ភជូនដល់ស្ត្រីខាងលើរួមមាន៖ អង្ករ មី ប្រេងឆា ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ប៊ីចេង និងថវិកាចំនួន២៨០០០០រៀល។ ក្រៅពីជួយស្ត្រីខាងលើ កាលពីពេលកន្លងទៅលោកក៏បានរៀបចំជំនួយជាអង្ករ ជូនដល់បុគ្គលិក និងដៃគូរបស់ខ្លួន ហើយគ្រោងរៀបចំជំនួយជាច្រើនដើម្បីចែកជូនប្អូនដែលខ្វះខាតផងដែរ៕