ភ្នំពេញ ៖ ក្រុមហ៊ុនចិន និងសង្ហបុរី បានសហការគ្នា ដើម្បីវិនិយោគគម្រោងរសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យធំមួយនៅកម្ពុជា ដែលកម្លាំង២០០មេហ្កាវ៉ាត់ ក្នុងទំហំទឹកប្រាក់ប្រមាណ២០០លានដុល្លារ ដែលនឹងជួយឱ្យការផ្គត់ផ្គង់អគ្គិសនីមាននិរន្តរភាព និងមានស្ថេរភាពសម្រាប់ការវិនិយោគិន។
កិច្ចសហការប្រតិបត្តិការរវាងក្រុមហ៊ុន Hong Lai Huat Group ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងក្រុមហ៊ុនChina Machinery Engineering Corporation នឹងមានរយៈពេលយ៉ាងតិច២០ឆ្នាំ ដោយសិទ្ធិបន្តកិច្ចសន្យា អាចមានរយៈពេល២០ឆ្នាំទៅទៀត។
តាមអនុស្សរណៈយោគយល់ ក្រុមហ៊ុនទាំងពីរនឹងបង្កើតអង្គភាពពិសេសមួយ (SPV) ដើម្បីអភិវឌ្ឍ និងប្រតិបត្តិការលើកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលមានថាមពល២០០មេហ្គាវ៉ាត់ នៅឯគម្រោងឱរ៉ាល់អេកូស៊ីធី ក្នុងខេត្តកំពង់ស្ពឺ ដែលជាម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Hong Lai Huat នៅកម្ពុជា។
នៅពេលបញ្ចប់ការសាង់សង់ គម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនេះ នឹងផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញអគ្គិសនីកម្ពុជា(EDC)៕