ភ្នំពេញ៖ កាវវិទ្យាសាស្រ្ត រចនាGLUE VIP ដែលជាផលិតផលស្តង់ដា មានគុណភាព ខ្ពស់ ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយ ក្រុមហ៊ុន ខេ.អ.អិន.អេ រចនា ប្រដាក់ ឯ.ក ថ្មីៗនេះផ្ទុះការគាំទ្រយ៉ាងច្រើនលើសលុបពី អតិថិជនរបស់ខ្លួន ទាំងនៅក្នុងរាជធានី ភ្នំពេញ និងនៅតាមបណ្តាលខេត្តនានា ។
បើតាមប្រសាសន៍របស់ លោកគឹម មករា អគ្គនាយកក្រុមហ៊ុន ខេ.អ.អិន.អេ រចនា ប្រដាក់ បានជម្រាបឲ្យដឹងនៅថ្ងៃទី២៦ មេសានេះ ថា ការទទួលបានការគាំ ទ្រខ្លាំងពី អតិថិជនទាំងក្នុងភ្នំពេញ និងតាមបណ្តាខេត្តនានានេះ ដោយសារសព្វថ្ងៃនេះតម្រូវ ការនៃការប្រើប្រាស់នូវកាវ ដែលមានគុណភាពខ្ពស់មានការកើនឡើង ។ ម្យ៉ាងទៀត ដោយសារការវិទ្យាសាស្ត្ររចនាGLUE VIP នេះមានការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម ត្រឹមត្រូវ និងក្រសួងពាក់ព័ន្ធ ដូចនេះអតិថិជន មានទំនុកចិត្តក្នុងការប្រើប្រាស់ គ្រប់តម្រូវ ការរបស់ពួកគាត់ ។
លោកបានជម្រាបឲ្យដឹងបន្តថា ការវិទ្យាសាស្ត្ររចនាGLUE VIPនេះ ជាប្រភេទកាវដែល មានគុណភាពខ្ពស់បំផុត ស្អិតជាប់បំផុត ធនបានយូ មិនងាយខូចគុណភាព មិនឡើង ក្រមរ ។ ដោយសារគុណសម្បត្តិរបស់កាវវិទ្យាសាស្ត្ររចនាGLUE VIP ទាំងអស់នេះ ហើយដែលអតិថិជនកំពុងត្រូវការបំផុតដើម្បីប្រើប្រាស់ ។
សូមជម្រាបថា ដោយទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនេះហើយបានជាថ្មីៗនេះ ក្រុមហ៊ុន ខេ.អ.អិន.អេ រចនា ប្រដាក់ បន្តរកតំណាងចែកចាយនៅតាមបណ្តារាជធានី ខេត្ត-ក្រុង បន្ថែមទៀតដើម្បី ផ្គត់ផ្គង់ដល់អតិថិជនឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ៕