ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Aing Serey Piseth បានរៀបរាប់បញ្ចាក់ឲ្យដឹងថា៖ «ទឹកចិត្តមេស្រី លោកជំទាវ កែ សួនសុភី ស សុខា ស្ត្រីពោះធំជិតគ្រប់ខែឈ្មោះ យឹម សុផា ដែលពុំមានលទ្ធភាពបង់ថ្លៃផ្ទះជួលត្រូវបានម្ចាស់ ស្នើសុំអោយរើចេញ នៅរសៀលនេះ ត្រូវបានខ្ញុំចុះទៅសម្របសម្រួលនិងបានរកកន្លែងផ្ទះជួលថ្មីបានហើយ ព្រមទាំងបានទទួលអំណោយ ពីលោកជំទាវ កែ សួនសុភី ស សុខា រួមមាន៖ អង្ករ៤បេ មី១កេះ ត្រីខ៣យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល ស្កសរ ប៊ីចេង សៀង ឆៃប៉ូវ ទឹកសុទ្ធ និងថវិកា២០ម៉ឺនរៀល។
ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់បន្ថែមថា ពីលើនេះទៅទៀត លោកជំទាវ កែ សួនសុភី ស សុខា ថែមទាំងឧបត្ថម្ភការសម្រាលកូនជូនបងស្រីរូបនេះថែមទៀតផង ដើម្បីជាតិ ប្រជាជន និងយុវជន»៕v