កណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាលនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចហ៊ុព័ទ្ធបិទផ្សារក្នុងកីឡដ្ឋានខេត្តកណ្ដាលមួយល្ងាចដើម្បីយកអ្នកពាក់ព័ន្ធធ្វើចត្តាឡីស ក្រោយ មន្ត្រីជំនាញវាស់កំដៅឃើញមនុស្ស១១នាក់មានភាពមិនប្រក្រតី ក្នុងនោះវាស់ម្តងមាន៣៧អង្សាសេ វាស់ម្ដងហើយម្ដងទៀត ឃើញម្ដង៣៧អង្សា និងម្ដង៣៥អង្សា ។
រហូមកដល់ម៉ោង៧យប់នេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល និងមន្ត្រីសុខាភិបាល ធ្វើការហ៊ុព័ទ្ធ ដើម្បីយកសំណាកអ្នកដែលកំពុងលក់ដូរនៅក្នុងទីនេះ និងអ្នកដែលបានចូលទិញទំនិញក្នុងផ្សារនេះ មិនទាន់អស់គ្នានៅឡើយទេ ខណៈដែលអ្នកដែលយកសំណាករួចគ្មានកំដៅគួរឱ្យកត់សំគាល់ ត្រូវអនុញ្ញាតឱ្យទៅផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងមួយរយៈសិន រង់ចាំអ៊ុតមើលលទ្ធផលនៅពេលឆាប់ៗខាងមុខនេះ ។
សូមជម្រាបថា នៅយប់ថ្ងៃនេះលោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលដោយផ្ទាល់ជុំវិញការយកសំណាកនេះ ហើយបានជំរុញឲ្យយកចិត្តទុកដាក់ខ្ពស់បំផុត និងផ្ដាំផ្ញើបងប្អូនអាជីវករ និងបងប្អូនមកទិញទំនិញ ត្រូវតាមដានសុខភាពខ្លួនឯងឲ្យបានម៉ត់ចត់ រក្សាអនាម័យ និងវិធានការ «៣កុំ ៣ការពារ» ឲ្យបានត្រឹមត្រូវ ៕