ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ តូចចិត្ត និងប្តី តែងតែ ធ្វើបាប ផ្លូវចិត្ត យ៉ាង ធ្ងន់ធ្ងរ តែងតែ ប្រច ណ្ឌ័ គាត់ មិនមាន ហេតុផល រករឿង គាត់ ស្ទើរ រាល់ថ្ងៃ បម្រុងទៅលោតទឹក បញ្ចប់ជីវិត លើ ស្ពាន ជ្រោយចង្វារ តែ មិនបាន សម្រេច ត្រូវបាន កម្លាំង សមត្ថកិច្ច ប្រចាំ ការណ៍ គោលដៅ ឃាត់ខ្លួន ទាន់ កាលពីម៉ោង ១០ និង ២០ នាទី យប់ ថ្ងៃ អាទិត្យ ទី ១៨ ខែមេសា ឆ្នាំ ២០២១ នៅ ចំណុច គល់ស្ពាន ជ្រោយចង្វារ ត្រើយ ខាងកើត ក្នុង សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
ស្ត្រី រូបនេះមានឈ្មោះ សុខ ខេង អាយុ២៥ឆ្នាំ ជាអ្នកសំអាងការ ស្នាក់នៅ ផ្សារ សាម ហាន់ សង្កាត់ ទួល សង្កែ ទី ១ ខណ្ឌ ឬ ស្សី កែវ រាជធានី ភ្នំពេញ ។
ស្ត្រី រូបនេះបាន រៀបរាប់ ប្រាប់ អ្នក សារព័ត៌មាន ទាំង យំ ក្ដុកក្ដួល ថា ប្ដី របស់គាត់ តែងតែ ធ្វើបាប ផ្លូវចិត្ត យ៉ាង ធ្ងន់ធ្ងរ តែងតែ ប្រច ណ្ឌ័ គាត់ មិនមាន ហេតុផល រករឿង គាត់ ស្ទើរ រាល់ថ្ងៃ ទើប គាត់ សម្រេចចិត្ត មក បញ្ចប់ជីវិត លោតទឹក សម្លាប់ខ្លួន តែ មិនទាន់បាន លោត ផង ត្រូវ សមត្ថកិច្ច ឃាត់ តែម្ដង។
ក្រោយ ហេតុការណ៍ សមត្ថកិច្ច បាន ទាក់ទង ប្ដី ឲ្យ មក យក ត្រលប់ ទៅផ្ទះ វិញ បាត់ទៅ ៕