ភ្នំពេញ ៖ ក្តីស្រលាញ់ របស់មនុស្សម្នាក់ៗ តែងតែមានចំពោះ ជនគ្រប់រូប ហើយពាក្យ ថាស្នេហា គឺស្ថិតលើវ័យណានោះទេ ស្នេហ៍ពិតមិនសាបសូន្យឡើយ សូមក្រឡេកមកមើល នូវរូបភាពជាក់ស្តែង ដោយលោកតា ម្នាក់បានទ្រហ៊ោយំយ៉ាងខ្លាំង នៅទីកន្លែងបូជាសពប្រពន្ធរបស់គាត់ ដែលបានទទួលមរណភាពដោយជំងឺវ័យចាស់ជរា ចាកចោលលោកតាឲ្យនៅកំព្រា។
ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chovy Sambath ដែលត្រូវជាចៅ បានបង្ហោះរូបភាពដ៏គួរឲ្យសង្វេគ និងសរសេររៀបរាប់ទាំងអួងដើមកថា៖ «ជិត70ឆ្នាំហើយ ទោះបីរៀបការហើយគ្មានសូម្បីតែកូន រូបរាងផ្លាស់ប្ដូរ ទោះក្លាយជាសាកសពក៏នៅតែស្រលាញ់ ទោះប្រពន្ធក្លាយជាសាកសព នៅតែខ្លាចប្រពន្ធឈឺ ខ្លាចប្រពន្ធទៅម្នាក់ឯង ស្នេហ៍ស្មោះពិតជាមានលើលោក ស្នេហាតា និងយាយខ្ញុំ»។

ម្ចាស់គណនីខាងលើ ក៏បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២១ នេះ រូបនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ២នាក់ ក្នុងនោះ ម្នាក់បានស្លាប់កាលពី២ខែមុន និងម្នាក់ទៀតត្រូវជាយាយប្រពន្ធលោកតាដ៏កម្សត់ ទើបបានស្លាប់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
ទន្ទឹមនឹងដំណឹងដ៏សោកសៅនេះផងដែរ ក៏មានមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយ និងព្រមទាំងផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ទៅដល់គ្រួសារនៃសពជាច្រើនផងដែរ៕