ភ្នំពេញ ៖ លោកផ្កាយ២ អ៊ុន ចាន់ធួន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដកហូតឋានន្តរស័ក្តិ ហើយ ហើយបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជូនលោក អ៊ុន ចាន់ធួក និងបុរស២នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ជនសង្ស័យចំនួន០៣នាក់៖ ទី១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋាន: អនុប្រធានសេនាធិការនៃ អគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្កិ ឧត្តមសេនីយ៍ទោ ។ ២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក ។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ចំណែកមនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ ពេលសមត្ថកិច្ចទៅដល់ ។
ជនខាងលើនេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន(អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន កាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ 58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕