ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា ស្ត្រីម្នាក់ឈ្មោះ ជុង អនង្គបូរមី ដែលបានប្រើប្រាស់គណនី Fabebook ឈ្មោះ Jo Jo Beauty for All ដែលបានធ្វើការឡាយវីដេអូ កាលពីថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២១ នៅចំណុចបុរីហ្គ្រែនភ្នំពេញ ដោយបានចោទប្រកាន់ខុសពីការពិតមកលេីសមត្ថកិច្ចកំពុងអនុវត្តសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញនៅគោលដៅមុខបុរី Grand Phnom Penh ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌឬស្សីកែវ ធ្វេីឃាត់ខ្លួននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។
នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់គាត់ ដោយបានធ្វើកិច្ចសន្យា ព្រមទាំងថតវីដេអូ សុំទោសជាសាធារណៈចំពោះ ថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជាប្រជាពលដ្ឋទាំងអស់ ថា គាត់នឹងឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ៕