ភ្នំពេញ ៖ សង្ស័យ ឆ្លងចរន្តអគ្គីសនី កើតជាអគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ កាលពីវេលាម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅម្ដុំវត្តព្រះពុទ្ធ ចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ១៩៦ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋាន និងខាងការិយាល័យជំនាញ ចុះជួយបាញ់ទឹកអន្តរាគមន៍ភ្លាមៗផងដែរ តែសំណាងល្អមិនបង្កអោយមានរាលដាលដល់ផ្ទះ ពលរដ្ឋជិតខាង និងមានមនុស្សរងរបួសឡើយ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថានៅមុនពេលកើតហេតុឃើញមានផ្សែងខ្មៅហ៊ុយចេញពីក្នុងឃ្លាំងប្រភេទដែក ប្រកសង្ហសី ភ្លាមៗស្រាប់តែអណ្ដាតភ្លើងខ្មួលឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាក់ទងទៅការិយាល័យជំនាញ ចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តគមន៍បាញ់ទឹកពន្លត់ ដោយសារតែសម្ភារៈក្នុងឃ្លាំងស្តុកជាគ្រឿងជ័រ ដូច្នះជាហេតុបង្កអោយ មានការឆាបឆេះលឿន មិនងាយគ្រប់គ្រងបានឡើយ និងខូចខាតសំភារឆេះអស់ទាំងស្រុង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាងច្រើ គ្រឿង បានចេញមកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។ តាមការសន្និដ្ឋានជំហានដំបូងមូលហេតុសង្ស័យកើតឡើង ដោយឆ្លងចរន្តអគ្គីសនី ផលលំបាកនៃការជួយបាញ់ពន្លត់បានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងឃ្លាំងជាគ្រឿង ទូរស័ព្ទដូចជា ស្រោមទូរស័ព្ទ ដុយសាកទូរស័ព្ទ និងឆ័ត្រធំ ជាដើម៕