ខេត្តប៉ៃលិន ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មានភ្លៀង ធ្លាក់ លាយឡំនិង ខ្យល់ កន្ត្រាក់ បណ្តាល ឲ្យ បាក់ដើមឈើចំនួន ២៣ដើម ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ខាងលើបណ្តាលឲ្យ ប៉ះរបង និងដំបូលផ្ទះ របស់ប្រជាពលរដ្ឋបន្តិចបន្តួច និង ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ អាយុជីវិតប្រជាពលរដ្ឋនោះទេ ៕