ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលក់ចាបហួយមួយកន្លែង បង្កការភ្ញាក់ផ្អេីលដល់រថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍ កាលពីម៉ោង ៣និង៤០នាទីទាបភ្លឺ ថ្ងៃទី១៤ ០៤ ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យដែលឆាបឆេះផ្ទះ មួយកន្លែង គឺមានផ្ទះលក់ចាបហួយ ដែលមាន ម្ចាស់ឈ្មោះ ភោគ ធារី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងទេស ហើយមូលហេតុ ដែលបង្កអោយឆេះនេះមកពី: ឆ្លងចរន្តអគ្គិសនី និងខូចខាតសំភារៈ ឆេះសម្ភារៈគ្រឿងទេសមួយចំនួន, សម្ភារៈមានតម្លៃជាង ១ម៉ឺនដុល្លារ និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
ក្នុងនេះសមត្ថកិច្ចប្រេីប្រាស់រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួ ន ៣ឡាន ស្មេីរនឹង ១៦ម៉ែត្រ គូប ។ហេីយអគ្គីភ័យត្រូវពន្លត់ចប់ : នៅវេលាម៉ោង ៤និង២០នាទីទាបភ្លឺ នាថ្ងៃខែឆ្នាំដដែរ៕