ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃ ទី ១២ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ដឹកនាំ កិច្ចប្រជុំ តាម អន ឡាញ (Video Conference) ជាមួយ លោក លោកស្រី ស្នងការ រង និង លោក អធិការ នគរ គ របាល ខណ្ឌ ទាំង ១៤ ដាក់ ផែនការ ឱ្យ បង្កើន យកចិត្តទុកដាក់ ខ្ពស់ បំផុត ការ អនុវត្ត វិធានការ បំរាម គោចរ ពង្រឹង គោលដៅ បិទ ខ្ទប់ និង គោលដៅ ធ្វើ ច ត្តា ឡី ស័ក ឱ្យ បាន ម៉ឺងម៉ាត់ ដើម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រាលដាល ជំងឺ កូ វី ដ -១៩ ។
ក្នុងកិច្ចប្រជុំ នោះ ឯកឧត្តម អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ក៏ បាន ណែនាំ ដល់ លោក – លោកស្រី ស្នងការ រង និង លោក អធិការ នគរបាល ខណ្ឌ ទាំង ១៤ ត្រូវ ដឹកនាំ កម្លាំង ក្រោម ឱវាទ ចុះ សហការ ជាមួយ កម្លាំង ពាក់ព័ន្ធ អនុវត្ត វិធានការ ខាងលើ ឱ្យ មាន ប្រសិទ្ធភាព និង ការ ទទួលខុសត្រូវ ជា ពិសេស អនុវត្ត ឱ្យ បាន ត្រឹមត្រូវ តាម ផែនការ និង ការ ណែនាំ របស់ រដ្ឋបាល រាជធានី ភ្នំពេញ ចៀសវាង ការ អនុវត្ត លើស ផែនការ និង ការ ណែនាំ របស់ រដ្ឋបាល រាជធានី ភ្នំពេញ បង្ក ឱ្យ រង ការ រិះគន់ របស់ ប្រជាពលរដ្ឋ ។
ដើម្បី ពង្រឹង ការ អនុវត្ត វិធានការ ខាងលើ ឱ្យ មាន ប្រសិទ្ធភាព គេ មើលឃើញ ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត នៅ យប់ ថ្ងៃ សៅរ៍ ចុង ស ប្តា ហ៍ កន្លង ទៅ ថ្មីៗ នេះ បាន អញ្ជើញ ចុះ ត្រួតពិនិត្យ គោលដៅ បិទ ខ្ទប់ តម្រូវ ឱ្យ ប្រជាពលរដ្ឋ ធ្វើ ច ត្តា ឡី ស័ក នៅ ក្នុង សហគមន៍ នៅ ចំណុច ភូមិ ទ្រុងមាន់ សង្កាត់ អូរ បែក ក្អម ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ដែល មាន កម្លាំង នគរបាល រាជធានី ភ្នំពេញ សហការ ជាមួយ កម្លាំង ពាក់ព័ន្ធ ដាក់ ការ ហ៊ុម ព័ទ្ធ ដោយ រនាំង ដែក និង ចងខ្សែ បិទផ្លូវ ចេញ – ចូល នៅ ក្នុង សហគមន៍ នេះ មាន ចំនួន ២១ គោលដៅ ដោយ រឹត ដ្បិត មិន ឱ្យធ្វើ ដំណើរ ចេញ – ចូល លើកលែងតែ មានការ អនុញ្ញាត ដោយ អាជ្ញាធរ សមត្ថកិច្ច និង ករណី ចាំបាច់ ណាមួយ នោះ ។
ក្នុង ការ ចុះ ត្រួតពិនិត្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត ក៏ បាន ណែនាំ ដល់ កងកម្លាំង ការពារ គោលដៅ នេះ ត្រូវ បំពេញភារកិច្ច ដោយ ប្រុង ប្រយ័ត្ន ជា ពិសេស ការពារ ទប់ស្កាត់ កុំឱ្យ បាន ចំពោះ ប្រជាពលរដ្ឋ លួច គេច ចេញពី ការ ធ្វើ ច ត្តា ឡី ស័ក ដែល មាន ហានិភ័យ បង្ក ឆ្លង រាលដាល ជំងឺ កូ វី ដ -១៩ ។ នៅ ក្នុង ពេល នោះ ឯកឧត្តម អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ក៏ បាន លើកទឹកចិត្ត ឧបត្ថម្ភ ថវិកា និង អាហារ សម្រន់ មួយ ចំនួន ជូន កងកម្លាំង ផង ដែរ៕