ភ្នំពេញ ៖ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជណាចក្រ កម្ពុជា បាន សម្ដែង នូវ ការអបអរសាទរ ចំពោះ បងប្អូន សាសនិក ខ្មែរឥស្លាម កម្ពុជា នៅក្នុង និង ក្រៅប្រទេស រួមទាំង បងប្អូន សាសនិក ឥស្លាម នៅ ទូទាំង ពិភពលោក ដែល នឹង ចូល បួស ខែ រ៉ា ម៉ា ឌន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
សម្ដេចតេជោ បានថ្លែងអោយដឹងថា « ក្នុងនាម រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា ខ្ញុំ និង ភរិយា សូម អបអរសាទរ និង សូម ជូន នូវ ពរជ័យ សិរី សួស្ដី សុភមង្គល បវរ មហាប្រសើរ ជូន ដល់ បងប្អូន សាសនិក ខ្មែរឥស្លាម កម្ពុជា នៅក្នុង និង ក្រៅប្រទេស រួមទាំង បងប្អូន សាសនិក ឥស្លាម នៅ ទូទាំង ពិភពលោក ផងដែរ ដែល នឹង ចូល បួស ខែ រ៉ា ម៉ា ឌន ដែល នៅ កម្ពុជា នឹង ចាប់ផ្ដើម នៅ ថ្ងៃ អង្គារ ទី ០១ ខែ រ៉ ម៉ា ឌន ឆ្នាំ ១៤៤២ មូ ហាំ ម៉ាត់ សករាជ ត្រូវ នឹង ថ្ងៃទី ២ កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព . ស .២៥៦៤ ដែល ត្រូវ នឹង ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១» ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន ផ្ញើ នូវ ក្តី នឹករលឹក និង អរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ បងប្អូន ខ្មែរឥស្លាម កម្ពុជា ដែល បាន ចូលរួម ថែរក្សា សុខសន្តិភាព ហើយ មាន ជំនឿ ជឿជាក់ លើ ការដឹកនាំ របស់ សម្តេច និង គណបក្ស ប្រជាជន កម្ពុជា តាំងពីដើម រៀងមក រួម ជាមួយនឹង ប្រជាជន កម្ពុជា ។ សម្ដេច តេ ជោ ក៏ សូម អធ្យាស្រ័យ សុំ ការយោគយល់ ពី បងប្អូន សាសនិក ខ្មែរឥស្លាម ដែល កម្មវិធី ជួបជុំ ស្រាយ បួស រ៉ា ម៉ា ឌន ថ្នាក់ជាតិ លើក ទី ៧ និង លើក ទី ៨ ឆ្នាំ ២០២១ នេះ ត្រូវបាន ផ្អាក ហើយ បាន ផ្អាក ការថ្វាយ បង្គំ នៅតាម វិហារ ( ម៉ា ស្ជិ ទ ស៊ូ រ៉ាវ ) ការជួបជុំ លក្ខណៈ សាសនា នានា និង សុំ បង្កើន ការ អនុវត្តតាម សារាចរ ណែនាំ ពី វិធី បង្ការ ទប់ស្កាត់ ជំងឺ កូ វីដ -១៩ ក៏ដូចជា សេចក្តីណែនាំ របស់ ចាងហ្វាង នៃ គណៈ ដឹកនាំ ជាន់ខ្ពស់ នៃ សាសនា ឥស្លាម កម្ពុជា ទៅតាម គោលការណ៍ របស់ រាជរ ដ្ឋា ភិ បាល ដោយ យើង មិនត្រូវ ភ្លេចខ្លួន និង ធ្វេសប្រហែស មើលស្រាល ដល់ ជំងឺ ដ៏ កាច សាហាវ នេះឡើយ គឺ ត្រូវ រួមគ្នា ការពារ ជាប់ ជានិច្ច ជាពិសេស នៅក្នុង ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល ចំនួន ឆ្លង ជំងឺ កូ វីដ -១៩ មានការ កើន ឡើងជា លំដាប់ និង មាន ករណី ស្លាប់បាត់ បង់ជីវិត ផងដែរ ។ សូម បងប្អូន អនុវត្តតាម វិធានការ ៣ ការពារ និង ៣ កុំ ជាប្រចាំ ដោយ ខ្ជាប់ខ្ជួន និង អញ្ជើញ ទៅ ទទួល ការចាក់ វ៉ាក់សាំង ប្រឆាំង កូ វីដ -១៩ ។
សម្ដេច តេ ជោ ហ៊ុន សែន ក៏ សូម បួងសួង សុំឱ្យ បងប្អូន ទាំងអស់ ទទួលបាន នូវ សេចក្តីសុខ ស្លា ម៉ាត់ ករុណា រ៉ោះ ម៉ាត់ និង ចំរើន ញ្ហ រ៉ កាត់ គ្រប់ៗ គ្នា ពី ព្រះ អ ល់ ឡោះ និង សុំឱ្យ ព្រះ អ ល់ ឡោះ ទទួលយក នូវ កុសល ផល បុណ្យ ខែ បួស រ៉ា ម៉ា ឌន ទាំងអស់ ដែល បងប្អូន បាន ប្រតិបត្តិ សាង ឡើង កុំបី អាក់ខាន ឡើយ ៕