ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ បានស្លាប់ ដោយត្រូវ ផ្ទះរលំសង្កត់ ក្រោយមាន ភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្រ្តាក់ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២ឃុំ រងការខូចខាត និងរលំផ្ទះ កាលពីរសៀលនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ករណីគ្រោះធម្មជាតិខាងលើនេះ ១-ឃុំរហាត់ទឹក របើកដំបូលផ្ទះ ០១ខ្នង នៅភូមិថ្នល់បត់ ផ្ទះ១២×៧ របើកស័ង្កសីចំនួន ៣០សន្លឹក
និងឃុំសឿ នៅភូមិបល្ល័ង្កជ្រៃ ប៉ះពាល់លំនៅឋានចំនួន ០៦ខ្នង(ធ្ងន់ធ្ងរ) ខូចស័ង្កសី ១៧០សន្លឹក ។ តាមការបញ្ជាក់បន្ថែមទៀតរបស់ក្រសួងថា ក្នុងនោះក៏បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ០៥ឆ្នាំ បានស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមូលហេតុ ផ្ទះរលំសង្កត់ផងដែរ ៕