ខេត្តសៀមរាប ៖ យោងតាមរាយការណ៍ របស់រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដឹងថា លំនៅឋានប្រជាពលរដ្ឋចំនួន ៣ឃុំ ធ្វើឱ្យរបើកដំបូល និង ជញ្ជាំងផ្ទះ២០ខ្នង ដើមដូងបាក់ដួល លើតូបលក់ដូរ១តូប រងការខូខាត ដោយសារ ភ្លៀងខ្លាំងលាយឡំនឹងខ្យល់កន្រ្ទាក់( ខ្យល់ព្យុះ ) កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ឃុំទាំង៣នោះរួមនោះ ៖
១- ឃុំមានជ័យ៖ របើកដំបូល និង ជញ្ជាំងផ្ទះចំនួន ១០ខ្នង។
២- ឃុំត្រពាំងធំ៖ របើកដំបូល និង ជញ្ជាំងផ្ទះចំនួន ១០ ខ្នង។
៣- ឃុំរលួស៖ ដើមដូងបាក់ដួលលើតូប លក់ដូរ ១តូប។
គ្រោះមហន្តរាយដោយធម្មជាតិខាងលើ ពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕