ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា នៅលើ គេហទំព័រសារព័ត៌មាន Vice ចំណងជើងថា These People Were Arrested by the Khmer Rouge and Never Seen Again ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានកិត្តិយសជម្រាបជូនសាធារណជនជ្រាបថា នាពេលថ្មីៗនេះ មានការ បង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរស-២១ តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះ ទទួលរងនូវការគម្រាមកំហែងពីសំណាក់ពួកខ្មែរក្រហម។
ក្រសួង មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការ ប្រើប្រាស់រូបថតរបស់សារមន្ទីរ។
ក្រសួង_សូមជម្រាបជូនសាធារណជនមេត្តាជ្រាបដែរថា សារមន្ទីរពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយ ជាមួយបុគ្គលខាងលើនេះទេ។ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរ ត្រូវគោរពតាមច្បាប់បណ្ណសារឆ្នាំ២០០៥ និងគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីរទួលស្លែង។
ឆ្លៀតក្នុងឱកាសនេះ ក្រសួង សូមអំពាវនាវឲ្យបុគ្គលឈ្មោះ Matt Loughrey និងបណ្តាញសារព័ត៌មាន Vice លុបរូបទាំងអស់នេះចេញពីបណ្តាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ_វិចិត្រករ និងសាធារណជន កុំប្រើប្រាស់រូបថតក្នុងន័យខុសពីការពិតនៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពចំពោះជនរងគ្រោះ។
ក្រសួង នឹងចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ក្នុងករណីបុគ្គលឈ្មោះ Matt Loughrey៕