ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូ ចេញពីផ្ទះក្នុងបំណងទៅធ្វើការ នៅម្តុំផ្លូវវិមានឈ្នះឈ្នះ ត្រូវក្រុមជនសង្ស័យ បានធ្វើសកម្មភាពធាក់ប្លន់ យកទៅបាត់ដោយសុវត្តិភាព។ កាលពីម៉ោងជាង៥ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្បែរណ្តៅដីមួយកន្លែងជិតដល់ភ្លើងស្តុប មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះប្រាប់ថា ម៉ូតូរបស់គាត់ម៉ាកស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HC- 8391 ។
ស្ត្រីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងទៀតថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះនៅភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បំណងទៅធ្វេីការនៅជិតវិមានឈ្នះ ឈ្នះ ដោយជិះតាមមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ ជិះម៉ូតូ៥គ្រឿង សុទ្ធតែម៉ូតូហុងដាឌ្រីមនិងសេសង់ប៊ិចមួយគ្រឿងដោយមិនចាំស្លាកលេខ បានមកធ្វេីសកម្មភាពធាក់ផ្តួល ម៉ូតូ របស់ដែលកំពុងជិះ រួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមតែអង្គុយយំស្តាយទ្រព្យសម្បត្តិរួចខលហៅប្តីឱ្យមកឌុបយកទៅផ្ទះវិញ៕