ព្រៃវែង៖ ឯកឧត្តម តាន់ សុខវិជ្ជា អនុប្រធានក្រុមការងារចុះជួយប្រជាពលរដ្ឋស្រុកពារាំង ប្រធានក្រុមការងារ ភូមិអណ្ដូង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មៀច សុផាន់ណា អនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និង ជាប្រធានក្រុមការងារឃុំមេសប្រចាន់ ខេត្តព្រៃវែង បានអញ្ជើញជួបសំណ អតីតយុទ្ធជនដែលបានចាក់វ៉ាក់សាំងរួច និងបានឧបត្ថមក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥ម៉ឺនរៀល ម្សៅទឹកដោះគោពីរកំប៉ុង និងម៉ាស់ចំនួន១០ ។
ក្រៅពីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជនរួចរាល់ហើយ ឯកឧត្តម បានពិនិត្យការងារសាងសង់បន្ទប់អនាម័យសំរាប់អោយប្រជាជនប្រើប្រាស់នៅភូមិអណ្ដូង និងពិនិត្យការធ្វើផ្លូវប្រវែង១២៥០ម៉ែត្រដែលស្ថិតក្នុងភូមិនេះដដែល សម្រាប់ឲ្យប្រជាពលរដ្ឋដឹកជញ្ជូនកសិផល ។
សូមជម្រាបថា ក្រៅពីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជន និងត្រួតពិនិត្យការងារសាងសង់រួចហើយ ឯកឧត្តមបានចែកអំណោយដល់គ្រួសារអ៊ីស្លាមចំនួន៣០គ្រួសាដែលមានជីវភាពលំបាកខ្លាំងផងដែរ ៕