• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Tuesday, March 28, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានសេដ្ឋកិច្ច

តួអង្គហូលីវូតជាច្រើនចូលរួមសម្តែងក្នុងខ្សែភាពយន្តគំនូរជីវចលខ្នាតខ្លីរបស់អង្គការ Humane Society International ក្នុងការជួយដល់យុទ្ធនាការជាសកលដើម្បីហាមឃាត់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វ

by Pich News
10/04/2021
in ព័ត៌មានសេដ្ឋកិច្ច
0
តួអង្គហូលីវូតជាច្រើនចូលរួមសម្តែងក្នុងខ្សែភាពយន្តគំនូរជីវចលខ្នាតខ្លីរបស់អង្គការ Humane Society International ក្នុងការជួយដល់យុទ្ធនាការជាសកលដើម្បីហាមឃាត់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វ
53
SHARES
251
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ៖ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ – ផលិតករភាពយន្តហូលីវូត រួមទាំងតារាភាពយន្តជាច្រើនបានចូលរួមសហការជាមួយអង្គការ Humane Society International ដើម្បីផលិតខ្សែភាពយន្តជីវចលខ្នាតខ្លីមួយក្រោមចំណងជើងថា “ជួយសង្គ្រោះសត្វទន្សាយ Ralph – Save Ralph” ដើម្បីបញ្ឈប់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វនៅជុំវិញពិភពលោក។ ទោះបីជាមានការហាមឃាត់នៅក្នុងបណ្តាប្រទេសចំនួន ៤០ ក៏ដោយ ជាក់ស្តែងសកម្មភាពបែបនេះនៅតែកំពុងអនុវត្តន៍យ៉ាងស្របច្បាប់នៅឡើយ នៅតាមតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ហើយថែមទាំងមានប្រតិកម្មតបតផងដែរនៅតាមតំបន់មួយចំនួន ដែលជាហេតុធ្វើឱ្យសត្វជាច្រើនរាប់ពាន់ក្បាលនៅតែទទួលរងនូវការឈឺចាប់ និងស្លាប់យ៉ាងសោកសង្រែងឥតឈប់ឈរ ។

Taika Waititi, Ricky Gervais, Zac Efron, Olivia Munn, Pom Klementieff, Tricia Helfer និងអ្នកដទៃទៀត បានប្រមូលផ្តុំគ្នាដើម្បីជួយដល់អង្គការ HSI សំដៅឱ្យមានការផ្លាស់ប្តូរទម្លាប់បែបនោះ ដោយផ្តល់ជាសម្លេងតាមរយៈខ្សែភាពយន្តក្រោមចំណងជើងថា ជួយសង្គ្រោះសត្វទន្សាយ Ralph – Save Ralph ក្នុងគោលបំណងផ្តល់នូវពន្លឺឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់សត្វដែលបានទទួលរងគ្រោះ ក៏ដូចជាបំផុសឱ្យមានការចូលរួមពីអ្នកប្រើប្រាស់ និងអ្នកធ្វើគោលនយោបាយស្របតាមបេសកកម្មរបស់ HSI ដើម្បីហាមឃាត់សកម្មភាពបែបនេះ ។ Spencer Susser ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំ (ភាពយន្ត Hesher, The Greatest Showman – តារាងសម្តែងដ៏អស្ចារ្យ) និងលោក Jeff Vespa ដែលជាផលិតករភាពយន្ត (Voices of Parkland – សម្លេងនៃដែនឧទ្យាន) បានសហការគ្នាជាមួយស្ទូឌីយោ Arch Model របស់ផលិតករល្ខោនស្រមោលដ៏ឆ្នើម គឺលោក Andy Gent នៅក្នុងការផលិតភាពយន្ត រឿងសត្វទន្សាយ Ralph នេះឱ្យមានភាពរស់រវើកឡើង ។ ខ្សែភាពយន្តនេះក៏ត្រូវបានចាក់ផ្សាយជាភាសាព័រទុយហ្កាល់ អេស៉្បាញ បារាំង និងវៀតណាមផងដែរ ដោយមាន Rodrigo Santoro, Denis Villeneuve និងអ្នកដទៃទៀតជាអ្នកបញ្ចូលសម្លេងតួអង្គជាភាសាទាំងនោះ និងទទួលបានសារគាំទ្រជាវីដេអូពី Maggie Q ។

សូមស្វែងរកខ្សែភាពយន្តខ្នាតខ្លី និងបទសម្ភាសន៍អប់រំស្តីពីស្ថានភាពបច្ចុប្បន្ន នៃការធ្វើតេស្តពិសោធន៍លើសត្វ និងអំពីវិធីសាស្ត្រដែលអ្នកអាចជួយបាននៅលើគេហទំព័រ hsi.org/Ralph ។

លោក Jeffrey Flocken ដែលជាប្រធានអង្គការ Humane Society International បានមានប្រសាសន៍ថា “ខ្សែភាពយន្តរឿងជួយសង្គ្រោះសត្វទន្សាយ Ralph – Save Ralph គឺជាការអំពាវនាវដាស់ស្មារតីមួយថា សត្វជាច្រើននៅតែបន្តរងគ្រោះដោយសារគ្រឿងសម្អាង ហើយឥឡូវនេះដល់ពេលដែលយើងត្រូវរួមគ្នាដើម្បីហាមឃាត់វាហើយ ។ សព្វថ្ងៃ យើងមានវិធីសាស្រ្តត្រឹមត្រូវជាច្រើនដែលមិនពាក់ព័ន្ធនឹងសត្វដើម្បីធានាបាននូវសុវត្ថិភាពផលិតផល ដូច្នេះហើយមិនមានការលើកលែងនោះទេចំពោះការបង្កការឈឺចាប់ដល់សត្វ ដូចជាទន្សាយ Ralph ដោយការធ្វើតេស្តគ្រឿងសម្អាង ឬគ្រឿងផ្សំផលិតផលគ្រឿងសម្អាង” ។

ខ្សែភាពយន្តនេះបង្ហាញពីលក្ខណៈពិសេសរបស់សត្វទន្សាយ Ralph ដែលជាអ្នកនាំពាក្យយុទ្ធនាការរបស់ HSI ដែលបញ្ចូលសម្លេងដោយ Taika Waititi តាមរយៈការផ្តល់បទសម្ភាសន៍នៅពេលដែលគាត់កំពុងធ្វើកិច្ចការប្រចាំថ្ងៃរបស់គាត់ជា “អ្នកជំនាញធ្វើតេស្ត” នៅមន្ទីរពិសោធន៍ជាតិពុល ។ យុទ្ធនាការជួយសង្គ្រោះសត្វទន្សាយរបស់ HSI គឺដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់នៃការធ្វើតេស្តពិសោធន៍សត្វតាមលំនាំដើមដែលគេមិននឹកស្មានដល់ តាមរយៈដំណើររឿងរបស់សត្វទន្សាយមួយដើម្បីជាពន្លឺឆ្លុះបញ្ជាំងអំពីស្ថានភាពរបស់ទន្សាយជាច្រើនរាប់មិនអស់ និងសត្វដទៃទៀតដែលកំពុង តែរងគ្រោះនាពេលនេះនៅតាមមន្ទីរពិសោធន៍នៅជុំវិញពិភពលោក។ វាជួយឱ្យអ្នកទស្សនាជួយហាមឃាត់ជាដាច់ខាតចំពោះការធ្វើតេស្តគ្រឿងសម្អាងលើសត្វ ។

អ្នកដឹកនាំ Spencer Susser បានមានប្រសាសន៍ថា “សត្វនៅក្នុងមន្ទីរពិសោធន៍គ្រឿងសម្អាងមិនមានជម្រើសនោះទេ ហើយយើងមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយចំពោះរឿងនោះ ។ នៅពេលដែលមានឱកាសបង្កើតយុទ្ធនាការថ្មីសម្រាប់អង្គការ Humane Society International ខ្ញុំមានអារម្មណ៍ថាខ្សែភាពយន្តគំនូរជីវចលដើម្បីបញ្ឈប់ទង្វើនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ជូនសារ។ នៅពេលដែលអ្នកមើលឃើញពីការពិតដ៏គួរឱ្យរន្ធត់នៃការប្រព្រឹត្តិចំពោះសត្វ នោះអ្នកមិនអាចជួយអ្វីបានទេ គ្រាន់តែអាចបែរមុខចេញប៉ុណ្ណោះ។ អ្វីដែលជាក្តីសង្ឃឹមរបស់ខ្ញុំចំពោះខ្សែភាពយន្តនេះគឺការបង្កើតអ្វីមួយដើម្បីចែកចាយសារដោយមិនចាំបាច់ប្រើអំពើហឹង្សានោះទេ។ ខ្ញុំសង្ឃឹមថាទស្សនិកជនស្រឡាញ់ចូលចិត្ត តួអង្គទន្សាយ Ralph ហើយចង់ចូលរួមសង្គ្រោះគាត់ និងសត្វដទៃទៀតដែលជួបប្រទះបញ្ហាដូចគាត់ដែរ ដូច្នេះពួកយើងអាចហាមឃាត់ជាដាច់ខាតលើការធ្វើតេស្តលើសត្វ ។

លោក Aduane Joseph Alcantara ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការអាស៊ានរបស់អង្គការ Humane Society International បានថ្លែងថា៖ “នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងនូវតម្រូវការផលិតផលដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តលើសត្វ និងការគាំទ្រជាសាធារណៈឱ្យមានការផ្លាស់ប្តូរ។ ផ្អែកតាមការស្ទង់មតិបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០ ភាគរយគាំទ្រការហាមឃាត់ចំពោះការធ្វើតេស្តពិសោធន៍លើសត្វដើម្បីផលិតគ្រឿងសម្អាង និងមានការគាំទ្រស្រដៀងគ្នាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ចំពោះការហាមឃាត់បែបនេះនៅតំបន់អាស៊ាន។ ជាលទ្ធផលនៃការជំរុញលើកទឹកចិត្តទាំងនេះ ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូលចាំបាច់ត្រូវបោះជំហានឆ្ពោះទៅរកអនាគតនៃការផលិតគ្រឿងសម្អាងដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វ។ ខ្សែភាពយន្តរឿង “ជួយសង្គ្រោះសត្វទន្សាយ Ralph” (#SaveRalph) គឺជាយុទ្ធនាការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈមួយរបស់អង្គការ HSI ដែលមានគោលបំណងបង្ហាញពីការរងទុក្ខវេទនាដ៏គួរឱ្យខ្លោចផ្សារបស់សត្វដែលបានទទួលរងក្នុងពេលធ្វើតេស្តពិសោធន៍។ វាក៏ជាការក្រើនរំលឹកមួយដល់ក្រុមអ្នកច្បាប់ផងដែរថា យើងចាំបាច់ត្រូវហាមឃាត់ដាច់ខាតចំពោះការធ្វើតេស្តពិសោធន៍លើសត្វ ព្រោះគ្មានសត្វណាមួយត្រូវរងទុក្ខ និងស្លាប់ដោយសារតែសម្រស់នោះទេ ” ។

តារាសម្តែង Maggie Q មានប្រសាសន៍ថា“ ខ្ញុំជឿជាក់លើមនុស្ស។ ខ្ញុំមានអារម្មណ៍ថាប្រសិនបើពួកគេដឹងអំពីទុក្ខវេទនាដ៏ធំធេងដែលបណ្តាលឱ្យសត្វត្រូវរងទុក្ខដោយសារតែសម្រស់បែបនេះ – ពួកគេនឹងមានការទាមទារខុសពីនេះ។ ការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វនៅតែមានលក្ខណៈស្របច្បាប់នៅតាមកន្លែងជាច្រើនជុំវិញពិភពលោករួមទាំងអាស៊ីអាគ្នេយ៍។ ខ្ញុំលើកទឹកចិត្តអតិថិជននៅក្នុងតំបន់នេះឱ្យគិតទ្វេរដងអំពីកន្លែងដែលពួកគេត្រូវចំណាយប្រាក់ដុល្លាររបស់ពួកគេ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំដឹងថាខ្ញុំមិនត្រូវការផលិតផលគ្រឿងសម្អាងដែលពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍លើសត្វបែបនេះ ដើម្បីឱ្យស្រស់ស្រស់ស្អាតនោះទេ។ ហើយអ្នកវិញក៏មិនត្រូវការដែរ! សូមចូលរួមធ្វើសេចក្តីថ្លែងការណ៍ជាមួយគ្នា !! ”

លោក Troy Seidle ដែលជាអនុប្រធានផ្នែកស្រាវជ្រាវ និងជាតិពុលវិទ្យាបានមានប្រសាសន៍ថា “ វាងាយស្រួលក្នុងការសន្មតថាក្រុមហ៊ុនគឺជាបញ្ហា ប៉ុន្តែតាមការពិត ពួកគេគឺជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហា។ ការកែប្រែច្បាប់គឺជារឿងចាំបាច់មួយ ហើយក្រុមហ៊ុនឧស្សាហកម្មនាំមុខជាច្រើន ដូចជា Lush, Unilever, P&G, L’alé និង Avon បាននឹងកំពុងធ្វើការជាមួយយើងដើម្បីធានាឱ្យមានការហាមឃាត់ប្រកបដោយអត្ថន័យលើការធ្វើតេស្តពិសោធន៍លើសត្វនៅក្នុងទីផ្សារថែរក្សាសម្ផស្សជាច្រើនដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ យើងបានជ្រើសរើសសុភាទន្សាយ Ralph ជាតួអង្គអ្នកនាំពាក្យរបស់យើងដើម្បីជួយជំរុញឱ្យច្បាប់ទាំងនេះឈានទៅដល់គោលដៅចុងក្រោយ “ ។

យុទ្ធនាការនេះផ្តោតលើប្រទេសអាទិភាពចំនួន ១៦ ដែលក្នុងនោះរួមមានប្រទេសប្រេស៊ីល កាណាដា ឈីលី ម៉ិកស៊ីកូ អាហ្វ្រិកខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដូចជាប្រទេសប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី និង បណ្តា អង្គការ ដៃគូរបស់យើងគឺអង្គការ Humane Society សហរដ្ឋអាមេរិក និងអង្គការច្បាប់ Humane Society Legislative Society ។ យើងផ្តោតទៅលើច្បាប់នៅសហរដ្ឋអាមេរិក។ យើងក៏កំពុងតែប្រកាន់ជំហរឱ្យមានការហាមឃាត់នៅនឹងកន្លែងផងដែរ ដូចជា នៅអឺរ៉ុបជាដើម ដែលអាជ្ញាធរកំពុងព្យាយាមទាញយកប្រយោជន៍ពីចន្លោះប្រហោងផ្នែកច្បាប់ ដោយទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតផលគ្រឿងផ្សំរបស់ផលិតផលគ្រឿងសម្អាងស្របតាមច្បាប់ស្តីពីគីមីវិទ្យា ។ យុទ្ធនាការ #SaveRalph នឹងក្លាយជាពន្លឺមួយដែលឆ្លុះបញ្ចាំងអំពីប្រទេសទាំងអស់នេះ ដោយជំរុញឱ្យពួកគេឆ្ពោះទៅរកអនាគតមួយដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វតាមការរំពឹងទុករបស់សាធារណជន និងអ្នកប្រើប្រាស់ ។

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals
Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals
Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals
Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals
Previous Post

ចិនទាមទារឲ្យអាមេរិកដកទណ្ឌកម្មចេញពីអ៊ីរ៉ង់

Next Post

អាវុធមហាល័យលោករបស់អាមេរិក និងរុស្ស៊ី អាចកម្ទេចពិភពលោកទាំងមូល

Related Posts

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
214
កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា
បច្ចេកវិទ្យា

កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា

18/11/2022
237
MARRIOTT BONVOY ប្រារព្ធពិធីបើកសម្ពោធ  បបរប៊ូហ្វេបែបថ្មី ​នៅសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH
ព័ត៌មានសេដ្ឋកិច្ច

MARRIOTT BONVOY ប្រារព្ធពិធីបើកសម្ពោធ បបរប៊ូហ្វេបែបថ្មី ​នៅសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH

19/10/2022
251
ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា បើកសម្ពោធជាផ្លូវការនូវសេវាកម្មប៉ូលា និងបញ្ចុះរលោង (Wax)
បច្ចេកវិទ្យា

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយខេមបូឌា បើកសម្ពោធជាផ្លូវការនូវសេវាកម្មប៉ូលា និងបញ្ចុះរលោង (Wax)

14/09/2022
246
ស្រីស្អាត ជន បញ្ញាកាន់តែទទួលបានការគាំទ្រលើ ទីផ្សាលក់ផលិតផលអនឡាញ តារីលី
ព័ត៌មានសេដ្ឋកិច្ច

ស្រីស្អាត ជន បញ្ញាកាន់តែទទួលបានការគាំទ្រលើ ទីផ្សាលក់ផលិតផលអនឡាញ តារីលី

22/08/2022
228
ស្ថាន តំណាង ពាណិជ្ជកម្ម ថៃ នឹង រៀបចំ ពិព័រណ៍ ពាណិជ្ជកម្ម ថៃ “Mini Thailand Week 2022” នៅ ផ្សារ ទំនើប ភួ ពុ យ ក្រុង បាត់ ដំប ង
សិល្បៈកំសាន្ត

ស្ថាន តំណាង ពាណិជ្ជកម្ម ថៃ នឹង រៀបចំ ពិព័រណ៍ ពាណិជ្ជកម្ម ថៃ “Mini Thailand Week 2022” នៅ ផ្សារ ទំនើប ភួ ពុ យ ក្រុង បាត់ ដំប ង

21/08/2022
285
Next Post
អាវុធមហាល័យលោករបស់អាមេរិក និងរុស្ស៊ី អាចកម្ទេចពិភពលោកទាំងមូល

អាវុធមហាល័យលោករបស់អាមេរិក និងរុស្ស៊ី អាចកម្ទេចពិភពលោកទាំងមូល

Archives

  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា
  • ប្រជាពលរដ្ឋជាង២៩០គ្រួសារដែលអះអាងថាខ្លួនមិនទាន់ទទួលបានយុត្តិធម៌រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍
  • សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិលើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិ
  • លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
  • (no title)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (900)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (672)
  • សន្តិសុខសង្គម (2,092)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (118)
  • បច្ចេកវិទ្យា (32)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (358)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.