• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Thursday, May 22, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានអន្តរជាតិ

ពួកយោធាភូមា ចាប់ខ្លួនតារាបង្ហាញម៉ូត និងសម្ដែងល្បីល្បាញ Paing Takhon

by Pich News
09/04/2021
in ព័ត៌មានអន្តរជាតិ
0
ពួកយោធាភូមា ចាប់ខ្លួនតារាបង្ហាញម៉ូត និងសម្ដែងល្បីល្បាញ Paing Takhon
61
SHARES
290
VIEWS
Share on FacebookShare on Twitter

បរទេស៖ រហូតមកដល់ពេលនេះ របបយោធាភូមាបានចាប់ខ្លួនលោក Paing Takhon តារាបង្ហាញម៉ូត និងសម្ដែងល្បីល្បាញរបស់ប្រទេសនេះ ហើយនឹងបន្ដតាមចាប់ខ្លួនតារាល្បីៗជាង១០០នាក់ផ្សេងទៀត ។

ក្រោយពេលក្រុមតារាល្បីៗ រួមមាន តារាចម្រៀង បង្ហាញម៉ូត និងតារាភាពយន្ដ នាំគ្នាចូលរួមធ្វើបាតុកម្មជាមួយនឹងប្រជាពលរដ្ឋភូមានោះមក ធ្វើឲ្យមេដឹកនាំរដ្ឋប្រហារយោធា នៃប្រទេសនេះ កាន់តែខឹងសម្បាយ៉ាងខ្លាំង។ ដោយសារតែបញ្ហានេះ ទើបរបបយោធាភូមាចេញដីការតាមចាប់ខ្លួនតារាល្បីៗជាង១០០នាក់ ហើយក្នុងនោះមាន បវរកញ្ញា Miss Grand Myanmar នាង Han Lay អាយុ២២ឆ្នាំផងដែរ ។

ដោយឡែកគណនី Facebook បងស្រីបង្កើតតារាប្រុ Paing Takhon  បានបង្ហោះរៀបរាប់ទាំងទឹកភ្នែក ដើម្បីសុំជំនួយពីពិភពលោកឲ្យជួយអន្តរាគមន៍ជួយប្អូនប្រុសរបស់នាង ក្រោយពេលត្រូវពួកយោធាមីយ៉ាន់ម៉ាចាប់ខ្លួន ។

បងស្រីរបស់ Paing Takhon បានសរសេរបញ្ជាក់ថា «នៅម៉ោងប្រមាណ៥ព្រឹកនេះ (ថ្ងៃទី៨ ខែមេសា ) ប្អូនប្រុសរបស់នាងត្រូវក្រុមទាហាន និងប៉ូលិសមីយ៉ាន់ម៉ា សម្រុកចូលចាប់ខ្លួន នៅក្នុងផ្ទះ បន្ទាប់ពីមានដីកាចាប់ខ្លួន ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ ក្រុមប៉ូលិសមីយ៉ាន់ម៉ាអមជាមួយរថយន្ត៨គ្រឿង បានសម្រុកចូលចាប់ខ្លួន Paing Takhon នៅក្នុងផ្ទះទាំងព្រឹកព្រលឹម ដែលមានទីតាំងនៅ យ៉ាំងហ្គូន ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នាងមិនទាន់អាចទាក់ទងទៅប្អូនប្រុសបាននៅឡើយ ទើបធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ Paing Takhon យ៉ាងខ្លំាង ដោយមិនដឹងសុខទុក្ខយ៉ាងណា»។ រីឯក្រុមគ្រួសាររបស់តារាប្រុសល្បីលំដាប់អាស៊ី Paing Takhon និងអ្នកគាំទ្រ បានត្រឹមបន់ស្រន់សូមកុំឲ្យមានរឿងអ្វីកើតឡើងលើ Paing Takhon និងរង់ចាំតាមដានជាបន្តទៀត ។

សារព័ត៌មាន Global Nes Light គ្រប់គ្រង ដោយរបបយោធា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានផ្សព្វផ្សាយថា បុគ្គលមានឥទ្ធិពលជាច្រើនរូប នៅក្នុងប្រទេស រួមមាន ទាំងតារាចម្រៀង តារាភាពយន្ត តារាបង្ហាញម៉ូដ និងបវរកញ្ញា សុទ្ធតែស្ថិតក្នុងបញ្ជីឈ្មោះខ្មៅរបស់យោធាភូមា ហើយពួកគេត្រូវប្រឈមនឹងការចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ប្រឆាំងនឹងយោធា និងបង្កហិង្សា» ។

ពួកយោធាភូមា បានចោទប្រកាន់មនុស្សល្បីល្បាញទាំងនោះ ពីការបំពានច្បាប់ តាមមាត្រា ៥០៥ (A) នៃក្រមព្រហ្មទណ្ឌ ដោយបានផ្សព្វផ្សាយព័ត៌មាន បង្កឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិ។ បើតាមក្រមព្រហ្មទណ្ឌនេះ អ្នកដែលត្រូវរបបយោធាចាប់ខ្លួនបាន អាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ។

ប្រទេសភូមា ធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយយ៉ាងធ្ងន់ធ្ងរ ក្រោយពេលពួកយោធាធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលស៊ីវិលជាច្រើនរូបទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋប្រហារយោធានេះ បានបណ្ដាលឲ្យមានការតវ៉ា ប្រឆាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមមា ក្រុមគ្រូពេទ្យ សាស្រ្ដាចារ្យ តារាល្បីៗ សិស្ស និស្សិត មន្រ្ដីរដ្ឋការ និងប្រជាពលរដ្ឋស៊ីវិល។ រីឯពួកយោធាវិញ ក៏បានបង្រ្កាបយ៉ាងឃោរឃៅទៅលើប្រជាពលរដ្ឋ ដែលគ្មានអាវុធ នៅក្នុងដៃ បណ្ដាលឲ្យមនុស្សជា៥០០នាក់បាត់បង់ជីវិត ហើយពលរដ្ឋភូមានៅតែបន្ដបាត់បង់ជីវិតជារៀងរាល់ថ្ងៃ។

រហូតមកដល់ពេលនេះ ពួកយោធា បានចេញដីការតាមចាប់ខ្លួនបុគ្គលល្បី ចំនួន៦០នាក់  ដោយចោទប្រកាន់ទៅលើក្រុមតារាទាំងនោះ ពីការបង្កើនសកម្មភាពឃោសនា ញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងយោធា។

តារាសម្តែងដ៏ល្បីល្បាញមួយរូបរបស់ភូមា  នាង May Toe Khine បានសរសេរថា ឈ្មោះនាងស្ថិតក្នុងបញ្ជីខ្មៅរបស់យោធា ត្រូវតាមចាប់ខ្លួន ក្រោមការចោទថា នាងបានប្រើប្រាស់បណ្តាញសង្គម ញុះញង់ឱ្យពលរដ្ឋ ធ្វើបាតុកម្មប្រឆាំងនឹងយោធា។ ប៉ុន្តែធាតុពិត នាងបាននិយាយតាមអ្វីដែលបានកើតឡើងតែប៉ុណ្ណោះ។

គិតចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រុមបាតុករអហិង្សា ចំនួន៥៧០នាក់ ត្រូវបានពួកយោធាបាញ់សម្លាប់ ហើយក្នុងនោះមានកុមារ៤៧នាក់។ ដោយឡែកមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕

Previous Post

រថយន្តដឹកទំនិញធុនធំបើកបុកម៉ូតូពីក្រោយនិងកិនអូសជិត១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

Next Post

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាប់ផ្តើមសហការជាគ្រឹះស្ថានឯកជន ពង្រីកវិសាលភាពទំហំឥណទានដល់វិស័យកសិកម្ម

Related Posts

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…
ព័ត៌មានអន្តរជាតិ

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…

09/05/2022
1.4k
ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម
ព័ត៌មានអន្តរជាតិ

ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម

07/05/2022
1.5k
សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់
ព័ត៌មានអន្តរជាតិ

សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់

06/05/2022
1.5k
“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ
ព័ត៌មានអន្តរជាតិ

“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ

04/05/2022
1.3k
ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ
ព័ត៌មានអន្តរជាតិ

ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ

03/05/2022
1.6k
ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី
ព័ត៌មានអន្តរជាតិ

ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី

03/05/2022
269
Next Post
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាប់ផ្តើមសហការជាគ្រឹះស្ថានឯកជន ពង្រីកវិសាលភាពទំហំឥណទានដល់វិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាប់ផ្តើមសហការជាគ្រឹះស្ថានឯកជន ពង្រីកវិសាលភាពទំហំឥណទានដល់វិស័យកសិកម្ម

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.