ភ្នំពេញ ៖បើយោងតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា ៖ នៅថ្ងៃទី៩មេសា ការដ្ឋាន ជួសជុលស្ពានព្រះមុនីវង្សចាស់ក៏ត្រូវអ៊ុតកៅស៊ូដែរ។ ក្នុងនោះគេមិនអាចផ្អាកការដ្ឋាន ដោយធ្វើតែពេលថ្ងៃ ឬក៏ធ្វើតែពេលយប់បានឡើយ ព្រោះនៅលើស្ពានដែលឈូសឆាយកៅស៊ូចាស់នោះ ក៏មិនអាច បើក ឲ្យចរាចរណ៍ឆ្លងកាត់បានឡើយ។ ដូច្នេះ មានតែមន្ត្រីជំនាញយើង ខិតខំធ្វើយ៉ាងណាឲ្យការដ្ឋាន នេះ រួចរាល់ តាមការគ្រោងទុក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសានេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ ដឹកយានយន្តឆ្លងកាត់ ទន្លេបាសាក់ ភ្ជាប់ពី កោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការកកស្ទះចរចារណ៍ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលកំពងដំណើរការជួសជុលផងនោះ។
គួរបញ្ជាក់ផងដែរថា ដោយសារតែ មើលឃើញពី ផលលំបាកនេះ សាលារាជធានីភ្នំពេញ ក៏បានប្រកាសដាក់សាឡាង ចម្លងយានយន្តចេញពី កោះនរា ទៅកោះពេជ្រ ដើម្បីរំដោះ ការកកស្ទះចរាចរណ៍មួយផ្នែក ពេញពីច្បារអំពៅ៕