ស្ត្រីម្នាក់ដែលមានគណនីយហ្វេសបុក ឈ្មោះ រិទ្ធីរាជ ស្តេចលក់ បានចេញមុខ រៀប រាប់ខ្ទេចខ្ទីគ្មានសល់ពីអតីតភាពរបស់ខ្លួន មុននឹង ក្លាយជាស្តីជោគជ័យលំដាប់ ជួរមុខម្នាក់ក្នុងក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលកន្លងមកអ្នងដទៃមិនសូវឲ្យតម្លៃ និងមិនគាំទ្រដល់រូបនាងនោះទេ មានអ្នកខ្លះ ហាក់បង្ហាញ អារម្មណ៍ពេបជ្រាយ ដល់រូបអ្នកនាងទៀត មុននឹងក្លាយជាអ្នកជោ ។
ស្ត្រីរូបនេះបានរៀបរាប់ទាំងអួលដើមកថា ស្ថិតនៅក្នុងស្ថានភាពគ្រួសារក្រនៅ ឡើយ ពេលម្តាយឈឺម្តងៗគ្រួសាររបស់អ្នកនាង បានខ្ចីលុយរបស់ជាច្រើនដើម្បីព្យា បាលជំងឺ រហូតធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូម្បីតែលុយទិញ ម្ហូបអាហារក៏ស្ទើរតែ គ្មានផង ។ រូបគាត់បានបង្ខំចិត្តធ្វើការងារជាច្រើនសដើម្បីទទួលបានថវិកាយក មកចិញ្ចឹមជីវិត និងការចាយវាយសម្រាប់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ ផ្គត់ផ្គង់ គ្រួសារ ។ ការងារដែលរូបនាងធ្លាប់ធ្វើ រួមទាំងការរត់តុគុយទាវនៅភោជនីយដ្ឋានមួយនៅមាត់ស្ស្ទឹងសៀមរាបបានប្រាក់ខែ៣០ដុល្លារចូល៦ព្រលឹមចេញម៉ោង២រសៀលពេល ឆ្លៀតទៅរាំរបាំនៅទន្លេមេង្គបានប្រាក់ខែ៥០ដុល្លារ ជាដើម ។
បើទោះបីយ៉ាងណាអ្នកនាងបាន អរគុណអ្វីៗគ្រប់យ៉ាងដែលចូលមកជីវិតរបស់អ្នក នាង ដោយសារភាពបរាជ័យធ្វើឲ្យជីវិតធ្វើឲ្យអ្នកនាងមានភាពរឹងមាំ បន្តដើរទៅមុខរហូត ពីព្រោះអ្នកនាងចង់បានភាពជោគជ័យក្នុងជីវិត ។ អ្នកនាងបន្ថែមថា គំនិតភាពជោគជ័យ ដែលបង្កប់នៅក្នុងខួក្បាលរបស់អ្នកនាង តែងតែជំរុញអ្នក នាងឲ្យខំប្រឹងតស៊ូជានិច្ចបើទោះបីជួបនឹងការលំបាក ឬឧបសគ្គយ៉ាងណាក្តី រហូត រូបនាងក្លាយជាបុគ្គលឆ្នើម និងជាតំនាងជោគជ័យម្នាក់របស់ក្រុមហ៊ុន គ្រួសារ កក់ក្តៅ ។
បើតាមការបញ្ជាក់របស់អ្នកនាង ពេលធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន គ្រួសារកក់ក្តៅក្នុងគ្រាដំបូង គេថាអ្នកនាងមិនស្អាត មុខអាក្រក់ ខ្លួនខ្មៅដូចស្វា អញ្ចឹងលក់ផលិតផលមិនដាច់ទេ ។ ពាក្យសម្តីទាំងអស់បានក្លាយជាចុលករមួយ ជួយរុញឲ្យអ្នកនាងកាន់ តែខំប្រឹងប្រែងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតទទួល បានប្រាក់ចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ ។ នៅទីបំផុតអ្នក បានទទួលពានតំណែងSUPEE VIP នឹងSUPerGoId នៅចុងឆ្នាំ ២០១៩ នឹង២០២០ បានក្លាយជាថ្នាក់ដឹកកំពូលប្រចាំក្រុមហ៊ុនគ្រួសារកកក្តៅ ។
អ្នកនាងបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងដែលរូបនាងបានទទួលភាពជោគជ័យរហូតមក ដល់សព្វថ្ងៃនេះ គឺដោយសារក្រុមហ៊ុន គ្រួសារកក់ក្តៅ ។ ធ្លាប់តែជាគ្រួសារមួយដែល ធ្លាក់ខ្លួនខ្លាំងគេមិនឲ្យតម្លៃ រហូតក្លាយជាស្ត្រីជំនួញដ៏ជោគជ័យម្នាក់ ។ អ្នកនាង បានសម្តែងទឹកចិត្តអរគុណយ៉ាងខ្លាំងដល់ប្រធានស្ថាបនិកក្រមហ៊ុន គ្រួសារកក់ ក្តៅ គឺ លោកឧកញ៉ា អ៊ុច សម្បត្តិ និងអគ្គនាយិកា ក្រមហ៊ុន គ្រួសារកក់ក្តៅ គឺ លោកជំទាវ ហ៊ឹម សុភ័ក្រ ដែលបានផ្តល់ឱកាសឲ្យដល់រូបគាត់ សាងភាពជោគជ័យ សម្រាប់ជីវិតមួយនេះ ៕