ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងជាបឋមនៅព្រឹកថ្ងៃ៩មេសា២០២១នេះថា ក្មេងស្រីម្នាក់បានស្លាប់ ដោយឃើញស្នាមមុខរបួស អារ.ក ដែលទំនងជាមានជនល្មើសអារ.ក សម្លាប់ ហើយយកសពជនរងគ្រោះមកប្លុងចោល នៅម្តុំផ្លូវចំណោតចុះទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង) ។ ជនរងគ្រោះពាក់អាវដៃវែងពណ៌លឿង ស្លៀកខោជើងវែងពណ៌ខ្មៅមានឆ្នូតស និងស្រោមជើងពណ៌ស បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យស្រាវជ្រាវ៕