ខេត្តពោធិ៍សាត់ ៖ អគ្គិភ័យ ឆាបឆេះ ផ្ទះ មួយ ខ្នង អស់ទាំងស្រុង បណ្ដាលឲ្យជីដូនចាស់ជរា អាយុប្រមាណជិត១០០ឆ្នាំ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពី រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជីដូនចាស់ជរារងគ្រោះឈ្មោះ រំដួល សួន អាយុ ៩៦ឆ្មាំ ជនជាតិខ្មែរ រស់នៅម្នាក់ឯង គ្មានបងប្អូន.កូនចៅ បានញាតិក្បែរខាងឬអាជ្ញាធរជួយឧបត្ថមក្នុងការហូបចុក ក្នុងផ្ទះដ៏កម្សត់របស់គាត់ទំហំ ៤ម៉ែត្រ គុណនឹង៥ម៉្រែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី និងក្ដា រនាបក្រាលក្ដា គាត់រស់នៅដីញាតិក្បែរខាងគ្នា។
ប្រភពនានាដដែលបន្តទៀតថា បញ្ហាអគ្គីភ័យឆាបឆេះ ផ្ទះដូនចាស់អស់ទាំងស្រុងរួមទាំងរូបគាត់យ៉ាងរន្ធត់នេះ គ្មានអ្នកណាបានដឹងអំពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែធម្មតាឲ្យតែរសៀលគាត់ដាំបាយឬដាំទឹក ដូច្នេះហើយទើបគេសន្និដ្ឋានអាចបណ្ដាលមកពីភ្លើងចង្រ្កាន៕