ចិន៖ មនុស្សស្ទើរទូទាំងពិភពលោកបានស្គាល់លោក Jackie Chan ហៅលោក ឈិនឡុង គឺជាតារាជនជាតិហុងកុង ចូលចិត្តសម្ដែងក្នុងរឿងបែបវាយតប់ (action) ដែលមានប្រិយមិត្តជាច្រើន ទូរទាំងពិភពលោក ចូលចិត្តទស្សនាភាពយន្ដរបស់លោក ។ តារាសម្តែង Jackie Chan មានអាយុ ៦៧ ឆ្នាំ នៅថ្ងៃទី ៧ ខែមេសានេះ ដែលនៅលើបណ្តាញសង្គម តារាសម្តែង Jackie Chan បានបង្ហោះរូបភាពថ្ងៃខួបកំណើតរបស់លោក ជាមួយមិត្តរួមការងាររបស់លោក។ ទន្ទឹមនឹងនេះ លោកបានចែករំលែកអំពីស្ថានភាពសុខភាពដែលបានបង្កការព្រួយបារម្ភជាសាធារណៈនាពេលកន្លងមកផងដែរ ។
តារាសម្តែងរូបនេះបានរៀបរាប់ថា « ការឈឺឆ្អឹងខ្នងរបស់ខ្ញុំកើតឡើងម្តងទៀត តែមិនយូរប៉ុន្មានក៏មានភាពប្រសើរឡើង អ្នកគ្រប់គ្នាអាចទទួលបានការធានាទុកចិត្តបាន។ នៅឆ្នាំនេះខ្ញុំមានពិធីខួបកំណើតដ៏សាមញ្ញមួយជាមួយមិត្តរួមការងាររបស់ខ្ញុំ។ ការធ្វើការនៅថ្ងៃកំណើតគឺជាការគោរពដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ខ្ញុំ។ ជាមួយនឹងការងាររបស់អ្នក ខ្ញុំសូមជូនពរឱ្យអ្នកមានសុខភាពល្អ។ សុវត្ថិភាពនិងសុខភាព។ អរគុណអ្នកគាំទ្រដែលតែងតែស្រឡាញ់និងគាំទ្រ ឈិន ឡុង»។
បើតាមលោក Sohu បានបញ្ជាក់ថា ទោះបីរបួសឆ្អឹងខ្នងមិនទាន់ជាសះស្បើយទាំងស្រុងក៏ពិតមែនតែ ឈិន ឡុងនៅតែប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកកាយសម្បទានិងក្បាច់គុនយ៉ាងខ្លាំងដើម្បីត្រៀមគម្រោងថ្មី ។
កាលពីខែមករាឆ្នាំ ២០២១ លោកបានចូលរួមក្នុងសន្និសីទកាសែតនៃខ្សែភាពយន្តគំនូរជីវចល Wish Dragon លោក jackie Chan មានការលំបាកក្នុងការធ្វើចលនា ទឹកមុខរបស់លោកបង្ហាញពីការឈឺចាប់ ហើយត្រូវអមដំណើរដោយការរងរបួសម្តងទៀត ។ jackie Chan គឺជាតារាក្បាច់គុនដ៏ល្បីល្បាញមួយរូបរបស់ហុងកុង (ចិន) ក្នុងឆ្នាំ ១៩៩៥ ឈ្មោះរបស់តារាបានរះនៅលើទីផ្សារហូលីវូដដោយសារខ្សែភាពយន្តរឿង Bronx «Big Street» ។
នៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៦ កន្លងទៅលោក jackie Chanទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតនៅ AcademyAward ។ រហូតមកដល់បច្ចុប្បន្នលោក គឺជាតារាសម្តែងជនជាតិចិនតែមួយគត់ដែលមានកិត្តិយសនេះ។ យោងតាមលោក Sohuបានបញ្ជាក់ថា តារាដែលកើតនៅឆ្នាំ ១៩៥៤ នេះបានផលិតខ្សែភាពយន្តបានជាង ២០០ រឿងដោយមានឈុតគ្រោះថ្នាក់ជាច្រើន ៕