ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង ៨គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ចាប់ពីចំណុចភ្នំវែង ចន្លោះពីស្រុកអូរជុំ និងស្រុកតាវែង។
តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ផ្លូវមួយខ្សែនេះចាប់ផ្តើមជួសជុលនៅដើមខែមីនា នឹងគ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញ-ចូល ស្រុកតាវែង ជាពិសេសនារដូវវស្សាតែងតែបង្ករការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនគ្រប់ប្រភេទ៕