តួអង្គដែលមិនចេះស្លាប់ និងត្រូវជាប្អូនប្រុសរបស់អទិទេពផ្គររន្ទះ Thor ហើយបានក្លាយជាតួអង្គដែល គ្រប់គ្នាស្អប់ផង ស្រលាញ់ផង គឺ loki នៅពេលនេះ បានបង្ហាញខ្លួនសារជាថ្មីម្តងទៀត ក្នុងភាពយន្តភាគ ដែលនឹងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តបែប Online ដែលអ្នកទស្សនាត្រូវបង់ប្រាក់ចូលមើលនៅក្នុង Destiny+ ។
ភាពយន្តនេះ បានបង្ហាញនូវវត្តមានរបស់ Loki ក្លាយជាក្រុមសន្តិសុខពេលវេលា ដើម្បីជួសជុលអតិតកាលដែលខ្លួនបានសាង និងដើម្បីជួយដល់ពិភពលោក កំពុងជួបបញ្ហាជាច្រើន ដោយសារតែមានការឆ្លងពេលវេលាទៅមក។
ទោះជាយ៉ាងណាភាពយន្តនេះ នៅមិនទាន់ដឹងថា នឹងក្លាយជាភាពយន្តដែលទាក់ទាញប៉ុន្មានទេ តែប្រិយមិត្តរបស់ Marvel នៅតែទន្ទឹងរង់ចាំភាពយន្តនេះ ក្រោយពី Trailer ត្រូវបានបញ្ចេញជាហូរហែរមក ។ សូមបញ្ចាក់ថា ភាពយន្ត Loki TV series នឹងត្រូវដាក់ឲ្យទស្សនានៅក្នុង Website Destiny+ ក្នុងថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ៕