ភ្នំពេញ ៖ បុរស ជនជាតិ ចិន បើករថយន្ត ស៊េរី ទំនើប ក្នុង ល្បឿន លឿន ដល់ ផ្លូវបំបែក មិន ប្រយ័ត្ន បាន ជ្រុល ចង្កូត ទៅបុក កង់ បី កំពុងតែ បើក ឆ្លងផ្លូវ ចំពាក់ កណ្តាល ពេញទំហឹង បណ្តាល ឲ្យ ប៉ើង កង់ បី ឡើងលើ ខឿន ផ្លូវ និងបុរស ម្នាក់ ជា ម្ចាស់ កង់ បី រងរបួសធ្ងន់ កាលពីម៉ោង ១១យប់ ថ្ងៃ ពុធ ទី ៧ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាម បណ្តោយ ផ្លូវ ២៣២ កែង និង ផ្លូវ ១៤៣ ក្នុង សង្កាត់ បឹង ព្រលឹត ខណ្ឌ ប្រាំ ៧ មករា រាជធានី ភ្នំពេញ។
ពលរដ្ឋ នៅ កន្លែងកើតហេតុ បាន ឲ្យ ដឹងថា នៅ មុនពេល កើតហេតុ គេ ឃើញ កង់ បី មួយគ្រឿង ពណ៌ ស ពាក់ ផ្លាកលេខ តាកែវ 1-R 7518 បើកបរ ដោយ បុរស ម្នាក់ ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ២៣២ ក្នុងទិសដៅ ពី កើតមក លិច ក្នុង ល្បឿន មធ្យម ខណៈ មកដល់ ចំណុចកើតហេតុ ផ្លូវបំបែក ជា ៤ ស្រាប់តែ គេ ឃើញ រថយន្ត ស៊េរី ទំនើប មួយគ្រឿង ទៀត ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 2-AD 2304 បើកបរ ដោយ បុរស ជនជាតិ ចិន ២ នាក់ ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ១៤៣ ក្នុងទិសដៅ ពី ជើង មក ត្បូង ក្នុង ល្បឿន លឿន មក បុក កង់ បី ចំពាក់ កណ្តាល ពេញទំហឹង បណ្តាល ឲ្យ ប៉ើង កង់ បី ខ្ទាត ទៅលើ ខឿន ផ្លូវ ចំណែកឯ តៃកុង បាន រងរបួស ធ្ងន់ ត្រូវបាន រថយន្ត សា ម៉ុ យ ដឹក យកទៅ សង្គ្រោះបន្ទាន់ ភ្លាមៗ ផងដែរ។
ក្រោយពេល កើតហេតុ សមត្ថកិច្ច មូល ដ្ឋា ន សហការ ជាមួយនឹង ខាង ជំនាញ ចរាចរណ៍ ខណ្ឌ ៧ មករា ចុះមក ដល់ ដោយ ភាគី ទាំង ២ ចរចា អត់ ត្រូវ រួច ក៏បាន ទំនាក់ទំនង ទៅខាង ជំនាញ ចរាចរណ៍ ក្រុង ឱ្យ ចុះមក វាស់វែង យក រថយន្ត បង្ក និង កង់ បី ខាងលើ ទៅ រក្សាទុក នៅ ខាង ការិយាល័យ នៃ ស្នងការ រាជធានី ភ្នំពេញ រង់ចាំ ដោះស្រាយ នៅពេល ក្រោយ ៕