ភ្នំពេញ ៖ ជនមិនស្គាល់មុខ បានជិះកង់ ប្រដាប់ដោយកាំបិត បានកាប់ទៅលើ ជនជាតិ បរទេស ម្នាក់ បាន រងរ បួស ធ្ងន់ ឈាម ស្រោច ពេញ ខ្លួន ដោយមិនដឹងមូលហេតុ រួច រត់គេចខ្លួនបាត់ កាលពីម៉ោង ១០ និង ៣០ នាទី យប់ ថ្ងៃ ពុធ ទី ៧ ខែ មេសា ឆ្នាំ ២០២១ ស្ថិត តាម បណ្ដោយ ផ្លូវ ១៩ កែង នឹង ផ្លូវ ១៥៤ ក្នុង សង្កាត់ ផ្សារកណ្ដាល ទី ២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មាន ពី ប្រជាពលរដ្ឋ នៅ កន្លែងកើតហេតុ បាន ឲ្យ ដឹងថា នៅ មុនពេល កើតហេតុ គេ ឃើញ បុរស ជនជាតិ បរទេស ម្នាក់ បាន ដើរ នៅលើ ដងផ្លូវ ១៩ សុខៗ ស្រាប់តែ លេចមុខ ជនដៃដល់ ម្នាក់ ជិះ កង់ មក ក្បែរ រួច បានធ្វើ សកម្មភាព ទាញ កាំបិត មក កាប់ ទៅលើ បុរស ជនជាតិ បរទេស ជាច្រើន កាំបិត បណ្ដាល ឲ្យ ដួល ហូ ឈាម ពេញ ខ្លួន នៅលើ ថ្នល់ រងរបួស ធ្ងន់ រួច ជនដៃដល់ បាន រត់គេចខ្លួន ដោយ សុវត្ថិ ភាព៕