ភ្នំពេញ ៖ ជន ស្ស័ យ មាន គ្នា ៣ នាក់ ជិះ ម៉ូតូ មួយគ្រឿង មិន ចាំ ម៉ាក បានធ្វើ សកម្មភាព ចូលទៅ គាស់ តូប លក់ដូរ របស់ បង ប្អូន អាជីវករ នៅក្នុង ផ្សារ ឈូក មាស តែ សំណាង មិនល្អ ត្រូវ ប្រជាពលរដ្ឋ ឃើញ ទាន់ ដេញតាម ពីក្រោយ ឃាត់ បាន ម្នាក់ចំណែកឯ បក្ខពួក ២ នាក់ ទៀត បាន ជិះ ម៉ូតូ រត់គេចខ្លួន កាលពីម៉ោង ១ និង ០០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាម បណ្តោយ ផ្លូវ ២០១១ ក្នុង សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែន សុខ។
ប្រភពព័ត៌មាន ពី ជនសង្ស័យ មានឈ្មោះ ម៉ៅ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជាង រស់នៅ ផ្លូវ រថភ្លើង ជិត កន្លែងកើតហេតុ បាន រៀបរាប់ ឲ្យ ដឹងថា ខ្លួន និង បក្ខពួក ២ នាក់ ទៀត ជិះ ម៉ូតូ មួយគ្រឿង មិន ចាំ ម៉ាក បានធ្វើ សកម្មភាព ចូលទៅ គាស់ តូប បម្រុង ចូលទៅ យក មឹក ត្រី បង្គា ជាដើម ហើយ ភ្លាមៗ នោះដែរ ពួកគាត់ កំពុងតែ ធ្វើ សកម្មភាព គាស់ សោ ស្រាប់តែ ខាង ម្ចាស់ តូប ឃើញ ទាន់ ធ្វើ ឲ្យ ជន ស្ស័ យ មាន គ្នា ៣ នាក់ ភ័យ ស្លន់ស្លោ ជិះ ម៉ូតូ រត់ តែ ដោយ ប្រជាពលរដ្ឋ ជា ម្ចាស់ តូប បាន ប្រដេញ តាម ពីក្រោយ រត់ ទៅដល់ ជិត និង សាលា សាមគ្គី ត្រូវ ក្រ ប៊ួ ច បាន ម្នាក់ ចំណែក បក្ខពួក ២ នាក់ ទៀត រត់គេចខ្លួន បាត់ទៅ ។
ក្រោយពេល កើតហេតុ ខាងលើ សមត្ថ កិ ច្ច មូលដ្ឋាន បាន ចុះមក ដល់ រួច វាយ ខ្មោះ យក ជនសង្ស័យ ខាងលើ ទៅ ប៉ុស្តិ៍នគរបាល រដ្ឋ បាន សង្កាត់ ក្រាំងធ្នង់ ធ្វើការ សាកសួរ រួច ឲ្យ ម្ចាស់ តូប ទៅ ដាក់ពាក្យ បណ្តឹង ដើម្បី ងាយស្រួល ឲ្យ សមត្ថកិច្ច តាម ឃាត់ខ្លួន បក្ខពួក ២ នាក់ ទៀត ដើម្បី យកមក ចាត់ការ ទៅតាម នីតិវិធី ផ្លូវច្បាប់ ៕