អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧត្តមភរិយាខ្លួន បានយកថវិកា ៤ លាន ៩ សែនដុល្លារជូនដល់រាជរដ្ឋាភិបាលសម្រាប់ទិញមន្ទីរពេទ្យនគររាជ ឬ មន្ទីរពេទ្យហ្លួងម៉ែ និងចូលរួមជាមួយកាកបាទក្រហមកម្ពុជា ។
ជាមួយនិងការបង្ហោះរូបក្នុងបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសុំការអភ័យទោសដល់បងប្អូនទាំងអស់ចំពោះការថតរូបនេះ ព្រោះថាក្រុមគ្រួសាររបស់អ្នកឧកញ៉ា ពិតជារំភើបសប្បាយរីករាយក្នុងការបរិច្ចាគនេះណាស់ ក៏ចង់ឱ្យមានរូបថតទុកជាអនុស្សាវរីយ៍ផងដែរ ។
ឆ្លៀតក្នុងការបង្ហោះនោះ អ្នកឧកញ៉ា ក៏បានបង្ហើបពីភាពសាមញ្ញៗរបស់ភរិយាយ៉ាងដូច្នេះថា «ភរិយាខ្ញុំមិនដែលទុកលុយនឹងទ្រព្យសម្បត្តិជាធំនោះទេសំខាន់ស្រឡាញ់ប្ដី ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សាដូចកាលមុនដដែល ជិះកង់បីទៅផ្សារ ជិះតុកៗជាដើម ពេលខ្លះខ្ញុំរអ៊ូទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេទាល់តែខ្ញុំទិញឱ្យ គាត់ថាមិនចង់ទម្លាប់ខ្លួនទេបើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាលៈទេសៈណាក៏ដោយ» ៕