ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ៦និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះ លេខ២០ស្ថិតក្នុងភូមិអូរដូន ពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មាន ករណីឃា ត កម្ម( កូន វាយ សម្លាប់ឪពុក បង្កើ ត) មួយបានកេីតឡេីង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីលពីប្រជាពល រដ្ឋនៅក្នុងមូលដ្ឋាន។
ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អា យុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកេីត ហេតុខាងលើ ដោយជនបង្កជាកូនប ង្កេីតរបស់គាត់ឈ្មោះ ប៊ុត សំ ណាង ភេទប្រុ ស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយក ដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុ ចកើតហេតុ ។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបង រួមទាំងយោបល់លោកវរ សេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួ លផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងបានការសម្រប សម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក សុខ សារិន អធិការនគរ បាលស្រុកបវេលបានធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី មកកាន់អធិការ ដ្ឋានធ្វេីការស្រាវជ្រាវ ។
នៅទីបំផុតជនសង័្សយបានឆ្លេីយតាមបែបរវេីរវាយថា ការវាយសម្លាប់ឪពុករបស់ខ្លួន បែបនេះ ដោយសារតែឪពុកខ្លួនមានគ្រូកាន់ ហេីយ មានបំណងសម្លាប់រូបគេ ទេីបគេវាយសម្លាប់ឪពុកនេះជាមុន ។ នៅពេលនេះសមត្ថកិច្ចនគរបាលបាន រៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានដេី ម្បីចាត់ការបន្តតាមផ្លូវច្បាប់៕