ខេត្តរតនគិរី ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននរគបាលខេត្ត សម្របសម្រួលនិតិវិធីដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២នាក់ នៅចំណុចផ្ទះមួយ ស្ថិតនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងប្រតិបត្តិការខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ អៀង វិសិដ្ឋ ភេទប្រុស អាយុ២២ ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មានទីលំនៅបច្ចប្បន្នភូមិភ្នំស្វាយ សង្កាត់បឹង កន្សែង ក្រុងបានលុង ខេត្តរតនគីរី។មានស្រុកកំណើតភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរលក់ដូរ ,២.ឈ្មោះញូ វ៉ាន់ណាង ភេទស្រី អាយុ២០ឆ្នាំជនជាតិគ្រឹង មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។មានស្រុកកំណើត ភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។
វត្តុតាងដកហូតរួមមាន÷
១ . មេតំហ្វេតាមីនអាយ ចំនួន៧ថង់ ទម្ងន់២.៩៩ ក្រាម
២. ប្រាក់រៀល ចំនួន១៥ម៉ីនរៀល
៣. ទូរសព្ទ័ដៃចំនួន១គ្រឿង
៤. សម្ភារះសម្រាប់សេពចំនួនមួយ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់ ៕