ថៃ ៖ មានសេចក្ដីរាយការណ៍ កាលពីម៉ោង៣ រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្នុងស្រុក ប្រទេសថៃ បានឱ្យដឹងថា មានព្រះសង្ឃមួយអង្គ បានជាប់ក្នុងល្អាង បន្ទាប់ពីបានចូលទៅធ្វើសមាធិ និងវិបស្សនា ហើយក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យជនលិចបិតជិតមាត់ល្អាងនោះ។
អ្នកស្រុកដែលរស់នៅក្នុងភូមិ ៨ Ban Dong Ngu Mai សង្កាត់ ខេត្ត P បានធ្វើការរាយការណ៍ទៅកាន់អាជ្ញាធរនៅក្នុងតំបន់ ពាក់ព័ន្ធនឹងរឿងព្រះសង្ឃមួយអង្គដែលមានព្រះនាមថា Phra Ajarn Manat និងមានពញរះជន្ម ៤៦ឆ្នាំ បានជាប់ខ្លួននៅក្នុងល្អាងភីសៃងាំ (Phra Sai Ngam) ដែលស្ថិតនៅក្នុងតំបន់នោះ។ បន្ទាប់ពីព្រះអង្គបានធ្វើដំណើរមកកាន់ល្អាងនោះ ដើម្បីចូលទៅធ្វើការតាំងសមាធិ និង វិបស្សនា តាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១មកម៉្លេះ។
ប៉ុន្តែមកដល់ថ្ងៃទី៦ខែមេសា ឆ្នាំ២០២១ ស្រាប់តែមានភ្លៀងធ្លាក់ជោគជាំយ៉ាងខ្លាំងបណ្តាលឱ្យមានជាការជន់លិចបិតជិតមាត់ល្អាង ដែលធ្វើឱ្យព្រះសង្ឃមួយអង្គនោះមិនអាចចេញមកវិញបានព្រមទាំងអ្នកស្រុកនៅទីនោះមិនអាចចូលទៅប្រកែនចង្ហាន់ឬជួយសង្គ្រោះបាននោះទេព្រោះទឹកឡើងរហូតទៅដល់១.២ម៉ែត្រ លុះត្រាតែជ្រមុជចូលទៅ។ ទាំងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងកក្រើកទូទាំងខេត្តPhitsanulok និងប្រទេសថៃទាំងមូល។
អ្នកស្រុកបញ្ជាក់ថា ព្រះសង្ឃមួយអង្គនេះ តែងតែចូលមកធ្វើការតាំងសមាធិនៅក្នុងល្អាងនេះជារៀងរាល់ឆ្នាំ តែដោយឡែកឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយសម្រាប់ទីកន្លែងសមាធិគឺមានចម្ងាយពីមាត់ល្អាងប្រហែល៤០០ ម៉ែត្រនិងកន្លែងអង្គុយតាំងសមាធិមានកម្ពស់ផុតពីបាតល្អាងប្រហែល៤ម៉ែត្រ ដែលនេះអាចស្មានបានថាផុតពីទឹកបានបន្តិចដែរ។
ដោយមានការព្រួយបារម្ភ ពីស្ថានភាព និងសុវត្តិភាពរបស់ព្រះសង្ឃមួយអង្គនោះ ទើបពួកគេរាយការណ៍មកកាន់អាជ្ញាធរ ក្នុងតំបន់ឱ្យបានជ្រាប់ និងចាត់វិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា សម្រាប់អាជ្ញាធរក្នុងតំបន់ ពេលបានទទួលដំណឹងនេះភ្លាមក៏បាននាំក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់មកទីតាំងកើតហេតុ ហើយក៏ប្រតិបត្តិការណ៍ក្នុងការជួយសង្គ្រោះដោយរៀបចំការមុជទឹកចូលទៅក្នុងល្អាងភីសៃងាំ (Phra Sai Ngam)នោះ៕