ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦មេសា ក្នុងបរិវេណបណ្ណាល័យកំពង់ស្ពឺ បានទទួលនៅសំភារៈ គ្រឿងឧបភោគបរិភោគ និង ភេសជ្ជៈមួយចំនួន ពីសមាជិកក្នុងក្រុម ដើម្បីចូលរួមចំណែកក្នុងការផ្តល់ជូននូវស្បៀងបឋមដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការ ស.ស.យ.កខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ទឹកចិត្តរបស់ក្រុមការងារដែលបានលះបង់នៅថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកនៅការងារសង្គម។ នេះសរបញ្ជាក់អោយឃើញថា ខ្មែរជួយខ្មែរពិតមែន។
សប្បុរសជនដែលបានចូលរួមចំណែកមាន លោក លុយ ចន្ទ្រា លោក កឹម ធានី លោក យឹម សឿន លោក ចាន់ ប៉ាវីណ្ណៈ លោក ចាន់ ប៉ាវីរៈ ជាទីប្រឹក្សាអមគណៈកម្មាធិការ ស.ស.យ.ក.ខេត្តកំពង់ស្ពឺ និងលោក សាយ ពិសិដ្ឋ ប្រធានក្រុមការងារ ស.ស.យ.ក.ខេត្ត ប្រចាំវិទ្យាល័យកំពង់ស្ពឺ និងយុវជនស្ម័គ្រចិត្ត បានបរិច្ចាកនៅសំភារៈ មួយចំនួ នដូចជា មី ជាតិ៣០កេស ទឹកបរិសុទ្ធវីតាល់៤០កេស ទឹកត្រីទឹកស៊ីអ៉ីវ២០យួរ និងភេសជ្ជ ALOEVERA Sususi ៣០កេស ៕